ព័ត៌មានជាតិ

លោក យឿន យឿត ចំអកឲ្យជនក្បត់ជាតិ សម រង្ស៊ី និងបក្សពួក ជាអ្នកនយោបាយវង្វេងប្រវត្តិសាស្រ្ត

ភ្នំពេញ៖ អ្នកតាមដានស្ថានភាពនយោបាយ និងអភិវឌ្ឍន៍សង្គម លោក យឿន យឿត បានចំអកឲ្យជនក្បត់ជាតិបី ជំនាន់ សម រង្ស៊ី និងបក្សពួក ថាជាអ្នកនយោបាយវង្វេងប្រវត្តិសាស្រ្ត ជាអ្នកនយោបាយចោលម្សៀត, ជាជនចង្រៃជាតិ និងជាអ្នកនយោបាយដែលគ្មានចក្ខុវិស័យ ពោលគឺ«ឃើញមួយថ្ងៃ គិតមួយថ្ងៃ ធ្វើមួយថ្ងៃ»។

ការលើកឡើងរបស់អ្នកតាមដានស្ថានភាពនយោបាយ និងអភិវឌ្ឍន៍សង្គមរូបនេះ បន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ ជនក្បត់ជាតិបីជំនាន់ និងបក្សពួក បានយកបញ្ហាកោះគុតវាយប្រហារលើ រាជរដ្ឋាភិបាលជាបន្ត បន្ទាប់នោះ។

លោក យឿន យឿត បានលើកឡើងថា មនុស្សគេយកសម្តី បើពោលពាក្យអប្រីយ៍ សម្តីនឹងក្លាយជាទោស ? បើ មិនខុសនឹងច្បាប់ក៏វាខុសនឹងសីលធម៌ សុជីវធម៌សង្គមដែរ ដូចជា ការលើកឡើងរបស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងក្រុមជ្រុលនិយម នៅក្រៅច្បាប់យ៉ាងដូច្នេះដែរ។

លោក យឿន យឿត បានសង្កត់ធ្ងន់ថា«ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និង បក្សពួក ជាអ្នកនយោបាយវង្វែងប្រវត្តិសាស្រ្ត ភូមិសាស្រ្តនយោបាយ ក្រុមជនក្បត់ជាតិសម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង គួរតែខ្មាសប្រជាពលរដ្ឋកម្ពុជា ដែលមានការចេះដឹងនិងយល់ច្បាស់ ពីតម្រូវការសុខសន្តិភាពនិងការអភិវឌ្ឍ ហើយមិនដើរតាមការញុះញង់ ភូតកុហករបស់ពួកខ្លួនឡើយ។
ទង្វើដែលទណ្ឌឹកក្បត់ជាតិ សម រង្ស៊ី បាន បន្សល់ទុកក្នុងឆាកនយោបាយខ្មែរជិត ៣០ ឆ្នាំមកនេះ សមល្មមនឹងពលរដ្ឋខ្មែរដឹងច្បាស់ថា សម រង្ស៊ី គឺជាអ្នកនយោបាយចោលម្សៀត និង ជាជនចង្រៃជាតិ»។

លោក យឿន យឿត បានបន្ថែមទៀតថា ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងបក្សពួកកខ្លូនជាអ្នកនយោបាយគ្មានសីលធម៌ គ្មានគុណធម៌ ជាជនចង្រៃជាតិមិនដែលបាន ជួយកសាងនិងអភិវឌ្ឍជាតិទេ ពោលគឺដើរតែពឹងបរទេសដើម្បីបំផ្លាញ់ ផលប្រយោជន៍ប្រទេសជាតិខ្លូនឯង ហើយពួកក្បត់ជាតិទាំងនោះ ត្រូវបានប្រជាជនកម្ពុជាប្រសិទ្ធនាមថា អ្នកនយោបាយចាញ់ចាស់វស្សា «ចាញ់រហូត និងចាញ់ជាអាជីព» និងជាអ្នកធ្វើនយោបាយដោយ គ្មានគោលជំហរច្បាស់លាស់ និង និយាយឱ្យតែរួចពីមាត់ ហើយគ្មានការទទួលខុសត្រូវជាដើម៕

To Top