នៅថ្ងៃទី២៣ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ខណៈដែលលោក Trump ប្រធានាធិបតីជាប់ឆ្នោត របស់អាមេរិក បានប្រកាសពីការតែងតាំងរដ្ឋមន្ត្រីក្រសួង កសិកម្ម ដែលជាមុខតំណែងចុង ក្រោយក្នុងគណៈរដ្ឋមន្ត្រី នាពេលអនាគត របស់ខ្លួន លោកTrump បានសម្រេចជាមូលដ្ឋាន នូវការបង្កើតគណៈរដ្ឋមន្រ្តី នៃរដ្ឋាភិបាល នាពេលអនាគត ហើយរដ្ឋាភិបាលTrump2.0 ជិតនឹងមកដល់ ។ តើរដ្ឋាភិបាលTrump2.0 នឹងនាំមកនូវការប្រែប្រួលអ្វីខ្លះ ដល់អាមេរិក? តើលោកTrump នឹងបន្តគោលនយោបាយ ស្តីពី”អាមេរិកជាអាទិភាព” ក្នុងអាណត្តិដំបូង របស់ខ្លួនឬទេ? តើគោលនយោបាយនេះ អាចដំណើរការដោយមាន ប្រសិទ្ធភាពបានទេ ប្រការទាំងនេះបានបណ្តាល ឱ្យមានការព្រួយបារម្ភ ទាំងក្នុងនិងក្រៅប្រទេស។
នៅពេលធ្វើយុទ្ធនាការបោះឆ្នោត លោកTrumpបានលើកឡើង នូវគោលដៅ នៃគោលនយោបាយ សេដ្ឋកិច្ចសំខាន់ៗ ចំនួនបី៖ ពោលគឺកាត់បន្ថយពន្ធ និងដាក់កំហិតលើជន អន្តោប្រវេសន៍ក្នុងស្រុក និងដំឡើងពន្ធគយ ចំពោះបរទេស។ មានការវិភាគ បានលើកឡើងថា ប្រសិនបើផែនការសេដ្ឋកិច្ច របស់លោកTrump ត្រូវបានអនុវត្តទាំងអស់ នោះ វាមិនត្រឹមតែ នឹងបង្កឱ្យមានឱនភាព ទ្រង់ទ្រាយធំប៉ុណ្ណោះទេ ថែមទាំងនឹងធ្វើឱ្យទំនាស់រវាងការផ្គត់ផ្គង់ និងតម្រូវការ របស់អាមេរិក មានភាពកាន់តែខ្លាំង ថែមមួយកម្រិតទៀត ផងដែរ ដែលបណ្តាលឱ្យអាមេរិក មានហានិភ័យកើត មានអតិផរណាម្តងទៀត ។
ក្នុងវិស័យសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ អតិផរណារបស់អាមេរិក នៅតែមានកម្រិតខ្ពស់ ហើយប្រជាពលរដ្ឋមាន ទុទិដ្ឋិនិយមជាទូទៅចំពោះអនាគតសេដ្ឋកិច្ចរបស់អាមេរិក។ ដើម្បីរំញោចសេដ្ឋកិច្ចក្នុងស្រុក លោកTrumpបានគូសបញ្ជាក់ពីការ កាត់បន្ថយពន្ធដាររបស់សហគ្រាស ហើយកាត់បន្ថយអត្រាពន្ធលើប្រាក់ ចំណូលរបស់សហគ្រាសពី២១ ភាគរយ នាពេលបច្ចុប្បន្នមកនៅត្រឹម ១៥ភាគរយ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ផែនការកាត់ បន្ថយពន្ធដារនេះ ត្រូវបានគេចាត់ទុកថា នឹងធ្វើឱ្យវិសមភាព ទ្រព្យសម្បត្តិ និងបញ្ហាឱនភាព ហិរញ្ញវត្ថុ របស់អាមេរិកកាន់តែធ្ងន់ធ្ងរ ។ យោងតាមទិន្នន័យរបស់ការិយាល័យថវិការដ្ឋសភាអាមេរិកឱ្យដឹងថា សេចក្តីព្រាងច្បាប់ បន្ធូរពន្ធនេះ នឹងបណ្តាលឱ្យមានការខាតបង់១,៩ទ្រីលានដុល្លារ អាមេរិកក្នុងរយៈពេល១០ឆ្នាំខាងមុខ។
ក្នុងវិស័យគោលនយោបាយជន អន្តោប្រវេសន៍ លោកTrumpបានសន្យាថា នឹងបង្រ្កាបការធ្វើអន្តោប្រវេសន៍ខុសច្បាប់ បណ្តេញជនអន្តោរប្រវេសន៍ ខុសច្បាប់ដោយទ្រង់ទ្រាយធំដែលមានរួចហើយនៅក្នុងអាមេរិក ព្រមទាំងដាក់កំហិតមួយ ចំនួនលើការចូលដែន អាមេរិកចំពោះជនអន្តោប្រវេសន៍ស្របច្បាប់។ អ្នកវិភាគខ្លះបានលើកឡើងថា ស្របពេលដែលអត្រា កំណើតរបស់អាមេរិកបានធ្លាក់ចុះ ការកាត់បន្ថយជន អន្តោប្រវេសន៍ និងការធ្វើមាតុភូមិនិវត្តន៍ដោយបង្ខំ នឹងក្លាយជាកត្តា សំខាន់ ដែលដាក់កំហិត លើសេដ្ឋកិច្ចអាមេរិក ។ ប្រសិនបើកម្លាំងពលកម្ម ដែលកើតនៅ បរទេសបានកាត់បន្ថយ វាប្រហែលនឹងបណ្តាលឱ្យមាន បញ្ហាប្រឈម ផ្នែកផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ ដែលនឹងជំរុញឱ្យប្រាក់ខែ និងអតិផរណាកើន ឡើងបន្ថែមទៀត ។
ទាក់ទិននឹងការដំឡើងពន្ធគយ បន្ថែមទៀត ចំពោះបរទេស លោកTrumpបានប្រកាស នៅក្នុងអំឡុង ពេលយុទ្ធនាការ បោះឆ្នោតថា លោកគ្រោងនឹងដំឡើង ពន្ធគយពី១០ភាគរយ ដល់២០ភាគរយ លើទំនិញនាំចូលទាំងអស់ ហើយនិង ប្រមូល ពន្ធគយខ្ពស់៦០ភាគរយ លើទំនិញ នាំចូលពីប្រទេសចិន។ ដូចដែលយើងទាំងអស់គ្នា ដឹងហើយថា នៅក្នុងអាណត្តិ ដំបូង លោកTrump បានទទូចលើ” អាមេរិកជាអាទិភាព និងផលប្រយោជន៍ជាអាទិភាព” “ដកខ្លួនចេញពី អង្គការអន្តរជាតិ និង ផ្ដាច់ខ្លួនចេញពីសន្ធិសញ្ញា” ហើយដំឡើង ពន្ធគយខ្ពស់លើ ទំនិញរបស់ប្រទេសចិន និងសហភាពអឺរ៉ុប ជាដើម ដែលធ្លាប់ បានបង្កឱ្យមានការតបតវិញយ៉ាងខ្លាំង ពីប្រទេសចិននិងសហភាពអឺរ៉ុប វិវាទផ្នែកពាណិជ្ជកម្ម កាន់តែធ្ងរធ្ងន់ជាបន្តបន្ទាប់ ។ ប្រសិនបើលោកTrump បន្តទទូចចង់បន្ថែមពន្ធគយ លើប្រទេសចិននិងអឺរ៉ុបក្នុងអំឡុង ពេលអាណត្តិក្រោយ វាមុខជានឹងនាំមកនូវផល ប៉ះពាល់ដល់ប្រព័ន្ធពាណិជ្ជកម្ម ពហុភាគីដែលប្រកប ដោយសេរីភាពនិងភាពបើកទូលាយជាមិនខាន ហើយក៏នឹងបំផ្លាញផល ប្រយោជន៍របស់អាមេរិក ខ្លួនវិញផងដែរ។
ក្នុងដំណើរធ្វើសកលភាវូបនីយកម្ម និងសមាហរណកម្ម សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន សកម្មភាពសេដ្ឋកិច្ចរវាង ប្រទេសនិងតំបន់នានា នៅលើពិភពលោក មានភាពពឹងផ្អែកគ្នាទៅវិញទៅមកនិងតភ្ជាប់គ្នាទៅវិញទៅមក ។ មានតែកសាងសេដ្ឋកិច្ចពិភពលោក បែបបើកទូលាយនិងទទួលការអភិវឌ្ឍរួមគ្នា ទើបអាចដោះស្រាយភាពលំបាក ដែលសេដ្ឋកិច្ចអាមេរិកកំពុងប្រឈមមុខ។ ប្រសិនបើលោកTrumpបន្តទទូចគោលនយោបាយ”អាមេរិកជាអាទិភាព” ហើយ”ដាក់សម្ពាធ ជាអតិបរមា”និ ង”ផ្តាច់ទំនាក់ទំនងនិងផ្តាច់ខ្សែសង្វាក់” ជាមួយប្រទេសចិន នោះវាមិនត្រឹមតែមិន អាចស្រោចស្រង់ សេដ្ឋកិច្ចអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏នឹងនាំមកនូវផលវិបាក ជាលក្ខណៈមហន្តរាយ ដល់សេដ្ឋកិច្ចពិភពលោកផងដែរ ៕