Covid-19

ជំងឺកូវីដ-១៩​ មានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចជប៉ុន​ ខណៈទស្សនវិស័យសេដ្ឋកិច្ចពិភពលោក​ ស្ថិតក្រោមភាពមិនច្បាស់លាស់នៅឡេីយ

តូក្យូ៖​ លោក Haruhiko Kuroda ទេសាភិបាលធនាគារកណ្តាលជប៉ុន​ BOJ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា​ ការផ្ទុះឡើងនៃវីរុសកូវីដ-១៩​ កំពុងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទសជប៉ុន​ ហើយទស្សនវិស័យសេដ្ឋកិច្ច ពិភពលោកនៅតែមិនទាន់មានភាព ច្បាស់លាស់នៅឡើយ។

លោកបានប្រាប់ទូរគមនាគមន៍ ជាមួយអ្នកគ្រប់គ្រងសាខាប្រចាំតំបន់របស់ធនាគារកណ្តាលថា “BOJ នឹងចាត់វិធានការបន្ធូរបន្ថយបន្ថែម​ ដោយគ្មានការស្ទាក់ស្ទើរបើចាំបាច់” ខណៈពេលកំពុងឃ្លាំមើលការវិវត្តនៃការរីករាលដាល នៃមេរោគកូវីដ-១៩នេះ៕

ដោយ​ ឈូក​ បូរ៉ា

To Top