ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ការកសាងសហគមន៍ រួមវាសនារបស់មនុស្សជាតិ ជាមាគ៌ាដ៏ត្រឹមត្រូវ សម្រាប់ឱ្យពិភពលោក ឆ្ពោះទៅរកការអភិវឌ្ឍ ជានិរន្តរភាព

ថ្ងៃទី ២ ខែមករា ពិធីបើកស្លាក នៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ អំពីសហគមន៍រួមវាសនា របស់មនុស្សជាតិ បានប្រារព្ធធ្វើ នៅទីក្រុងប៉េកាំង ។ ទស្សនៈស្តីពីសហគមន៍រួមវាសនា របស់មនុស្សជាតិបានផ្តួចផ្តើមឡើង ដោយប្រទេសចិន នៅខែមីនា ឆ្នាំ២០១៣ លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើង ជាលើកដំបូងនូវទស្សនៈដ៏សំខាន់ ស្តីពីការកសាង សហគមន៍រួម វាសនារបស់មនុស្សជាតិ ព្រមទាំងបានលើកឡើងនូវ “ការប្រកាន់ខ្ជាប់៤ចំណុច” ដើម្បីឆ្ពោះ ទៅកាន់ សហគមន៍រួមវាសនា ពោលគឺប្រកាន់ខ្ជាប់ ការគោរពគ្នាទៅវិញ ទៅមកនិង គោរពរាប់អានគ្នា ប្រកបដោយសមភាព ប្រកាន់ខ្ជាប់ការ ធ្វើកិច្ចសហប្រតិបតិ្ត ការឈ្នះ-ឈ្នះនិងការអភិវឌ្ឍរួម ប្រកាន់ខ្ជាប់ការសម្រេចបាន នូវសន្តិសុខរួមប្រកប ដោយកិច្ច សហប្រតិបតិ្តការនិងនិរន្តរភាព ប្រកាន់ខ្ជាប់ភាពស៊ីសង្វាក់គ្នា ការផ្លាស់ប្តូរនិងរៀន សូត្រពីគ្នាខាងអរិយធម៌ទីទៃគ្នា ។

បច្ចុប្បន្ននេះ ពិភពលោកបាន និងកំពុងស្ថិតក្នុងបម្រែបម្រួល ដ៏ខ្លាំងដែលមិនធ្លាប់មាន ក្នុងរយៈពេល១រយឆ្នាំ ហើយបានឈាន ចូលដំណាក់ កាលរង្គោះរង្គើនិងកំណែទម្រង់ ទំនាក់ទំនងនិងការពឹងផ្អែកគ្នា រវាងប្រទេសនិងប្រទេស មានភាពកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែវាក៏ប្រឈមមុខនឹង ការសាកល្បងរួមជាច្រើនផងដែរ ។ ជាពិសេស គឺប្រឈមនឹងស្ថានភាពដ៏ស្មុគស្មាញ នៃសេដ្ឋកិច្ចសកលនិងបញ្ហាជាសកល ប្រទេសណាមួយក៏ មិនអាចយកសុខតែ ខ្លួនឯងនោះឡើយ ។

សហគមន៍រួមវាសនា របស់មនុស្សជាតិ គឺមានន័យថា អនាគតនិងជោគវាសនា របស់ប្រទេសនីមួយៗ សុទ្ធតែមានទំនាក់ ទំនងយ៉ាងជិតស្និទ្ធ ក្រុមមនុស្សទីទៃគ្នា រួមសុខរួមទុក្ខដើម្បីធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ។ ទស្សនៈនេះបានបង្ហាញ ពីមាគ៌ាត្រឹមត្រូវ នៃការប្រាស្រ័យទាក់ទង រវាងប្រទេស និងប្រទេស ដែលបណ្តាលឱ្យសហគមន៍ អន្តរជាតិមានប្រតិកម្មនិង ការរំពឹងទុករួមគ្នា ហើយក៏បានបង្ហាញ ពីទំនួលខុសត្រូវនិងកាតព្វកិច្ច របស់ប្រទេសចិន ដែលជាប្រទេសធំផងដែរ ។ ក្រោមការណែនាំ ពីទស្សនៈស្តីពីសហគមន៍រួម វាសនារបស់មនុស្សជាតិ ប្រទេសចិន បានដើរតាមផ្លូវថ្មី មួយសម្រាប់ការ ប្រាស្រ័យ ទាក់ទងរវាងប្រទេស និងប្រទេស ដែលមានការគោរពគ្នាទៅវិញទៅមក ប្រកបដោយសមភាព និងយុត្តិធម៌ ក៏ដូចកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ។

បច្ចុប្បន្ននេះ មានប្រទេសនិងតំបន់ចំនួនរាប់សិប បានរួមសហការ ជាមួយប្រទេសចិន បង្កើតសហគមន៍រួម វាសនាតាមទម្រង់ខុសៗគ្នា ។ ដោយឡែក ការកសាងសហគមន៍រួមវាសនា របស់មនុស្សជាតិក៏ត្រូវបានដាក់បញ្ជូល ក្នុងសេចក្តី សម្រេចចិត្ត និងឯកសារពហុភាគី របស់មហាសន្និបាតអង្គការ សហប្រជាជាតិជាច្រើនលើក ដែលបានក្លាយ ជាផលិតផល សាធារណៈដ៏សំខាន់បំផុតប្រកប ដោយអត្ថន័យជាសកលដែរ ។ ប្រទេសចិនរួមជាមួយ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី ប៉ាគីស្ថាន ម៉ុងហ្គោលី គុយបា អាហ្វ្រិកខាងត្បូង និងវៀតណាមជាដើម បានចេញផ្សាយ ផែនការប្រតិបតិ្ត សេចក្តីថ្លែងការណ៍រួម ឬបានឈានដល់គំនិតឯកភាព រួមដ៏សំខាន់អំពីការកសាង សហគមន៍រួមវាសនាទ្វេភាគី ដែលបានបង្កើតជាគំរូ នៃទំនាក់ទំនងរវាងប្រទេស និងប្រទេសក្នុងយុគសម័យថ្មី ។

សហគមន៍រួមវាសនារវាងចិន និងអាហ្វ្រិក ជាសហគមន៍រួមវាសនាក្នុងតំបន់ដែលត្រូវបានលើកឡើងមុនគេបង្អស់ បន្ទាប់មក កិច្ចកសាងសហគមន៍រួម វាសនារវាងចិននិងអារ៉ាប់ ចិននិងអាមេរិកឡាទីន ចិននិង ប្រទេសដែនកោះប៉ាស៊ីហ្វិក ចិននិងអាស៊ាន អង្គការ សហប្រតិបត្តិការ សៀងហៃ ចិននិងអាស៊ីកណ្តាល ជាដើមត្រូវបាន ជំរុញជាលំដាប់ ធ្វើឱ្យទស្សនៈ ស្តីពីការបង្កើតសហគមន៍រួមវាសនា ទទួលបានឯកភាព កាន់តែទូលំទូលាយ ពីសំណាក់អន្តរជាតិ ដែលបានជំរុញ ឱ្យកិច្ចកសាង សហគមន៍រួមវាសនា មានភាពកាន់តែ ស៊ីជម្រៅនិងប្រាកដប្រជា ។

អ្នកជំនាញរបស់ ប្រទេសជាច្រើន យល់ឃើញថា ទស្សនៈស្តីពីសហគមន៍រួមវាសនា របស់មនុស្សជាតិ ដែលប្រទេសចិន បានលើកឡើងនោះ បានផ្តល់វិធីសាស្ត្រដល់ប្រទេសនានា ក្នុងការចាប់ដៃគ្នាឆ្លើយតប នឹងបញ្ហាប្រឈមជាសកល ហើយបានតម្រង់ទិស ដៅសម្រាប់ ការអភិវឌ្ឍសង្គមមនុស្សជាតិ ។ លោក Aleksei Rodionov អនុប្រធានអចិន្ត្រៃយ៍ ផ្នែកបូព៌ា នៃសាកលវិទ្យា ល័យជាតិ St. Petersburg ប្រទេសរុស្ស៊ីយល់ឃើញថា ការកសាងសហគមន៍ រួមវាសនា របស់មនុស្សជាតិ ជាផ្លូវឆ្ពោះទៅមុខដែលប្រទេសចិនបានគ្រោង ដោយអនុលោមតាមសភាពការណ៍ជាក់ស្តែង របស់ពិភពលោក នាពេលបច្ចុប្បន្ននេះ ខណៈពេលការបដិបក្ខគ្នាផ្នែកភូមិសាស្ត្រ នយោបាយមានភាពកាន់ តែធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន ទស្សនៈនេះបានរំលេចនូវសារ សំខាន់ជាបន្តបន្ទាប់ ។

លោក Keith Bennett អ្នកជំនាញខាងទំនាក់ទំនង អន្តរជាតិ របស់ប្រទេសអង់គ្លេស បានវាយតម្លៃថា ទស្សនៈស្តីពី សហគមន៍ រួមវាសនា របស់មនុស្សជាតិ បានបន្តវេននិង អភិវឌ្ឍនូវគំនិត ដ៏ស៊ីជម្រៅនិងបើក ទូលាយទាំងអស់ក្នុង ទស្សនៈវិជ្ជា របស់មនុស្សជាតិតាំងពីបុរាណដល់បច្ចុប្បន្ន ក្នុងនោះបូករួមទាំងតម្រិះប្រាជ្ញា ជាប្រពៃណីរបស់ចិននិងលទ្ធិម៉ាក្ស និយម ព្រមពេលជាមួយគ្នានេះ ក៏បានធ្វើឱ្យវាសមស្របនឹងសភាព ការណ៍ជាក់ស្តែងនិង តម្រូវការ របស់សកលលោកផងដែរ ។
សម្លឹងមើលទៅកាន់ ពិភពលោក ទាំងមូល មានប្រទេសកាន់តែច្រើនឡើងៗបានចូលរួមក្នុងកិច្ចកសាងសហគមន៍រួមវាសនា ។ ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិបាននិងកំពុងត្រូវទទួលស្គាល់និងគាំទ្រដោយប្រទេសនិងប្រជាជនកាន់តែច្រើនឡើងៗ ។នេះគឺជាមាគ៌ាដ៏ត្រឹមត្រូវ សម្រាប់ឱ្យពិភពលោកឆ្ពោះទៅរកការអភិវឌ្ឍជានិរន្តរភាព ហើយក៏ជាអនាគតរួមរបស់មនុស្សជាតិលើភពផែនដីនេះផងដែរ ៕

To Top