ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ សន្ទស្សន៍ ជាច្រើនបានបង្ហាញ ពីនិន្នាការសេដ្ឋកិច្ចចិន ដែលរីកចម្រើនទៅមុខ ប្រកបដោយគុណភាពខ្ពស់

“អនាគតអភិវឌ្ឍន៍របស់ចិនគឺភ្លឺស្វាង យើងមានទីបង្អែក និងជំនឿចិត្តចំពោះការនេះ ។” ពេលថ្មីៗកន្លងទៅនេះ លោក Pan Gongsheng ប្រធានធនាគារប្រជាជនចិន បានថ្លែងក្នុងពេលថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកាហិរញ្ញវត្ថុអាស៊ីថា ចាប់ពីឆ្នាំ២០២៤មក សេដ្ឋកិច្ចចិន បានអភិវឌ្ឍទៅ រកភាពល្អប្រសើរឡើងវិញ ក្នុងសភាពចុះឡើង តាមការប៉ាន់ប្រមាណ គឺអាចសម្រេចបាន នូវគោលដៅកំណើន ប្រហែល៥ភាគរយពេញមួយឆ្នាំ ។

ឆ្នាំ២០២៥ជាឆ្នាំបញ្ចប់ផែនការអភិវឌ្ឍន៍ជាតិ “៥ឆ្នាំទី១៤”របស់ចិន ស្ថានការណ៍សេដ្ឋកិច្ចរបស់ចិន ត្រូវបានភាគីនានា យកចិត្តទុក ដាក់យ៉ាងខ្លាំង ។ នៅដើមឆ្នាំថ្មី ផ្កាយរណបលេខ២៥ សម្រាប់ការអនុវត្តជាក់ស្តែង ត្រូវបានបាញ់បង្ហោះ យន្តហោះខ្នាតធំC៩១៩ ដែលផលិត ដោយប្រទេសចិន បានចាប់ផ្តើមជើងហោះហើរ ពាណិជ្ជកម្មរវាង ទីក្រុងសៀងហៃ និង ហុងកុងតាមពេលកំណត់ ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញគណនា បែបថ្មីប្រកប ដោយលក្ខណៈប្រាកដប្រជា ដែលមានការរួមបញ្ចូលគ្នា ខាងប្រព័ន្ធអុបទិកអេឡិចត្រូនិក បានដាក់ឱ្យប្រើប្រាស់ នៅក្រុង Nanjing ។ល។ កម្លាំងផលិតកម្មគុណភាពថ្មី បន្តទទួលការអភិវឌ្ឍ ដែលគូរចេញ នូវផែនការគោលថ្មីនៃសេដ្ឋកិច្ចចិន ។

លោក Teguh Dartanto ប្រធានវិទ្យាស្ថានសេដ្ឋកិច្ច នៃសាកលវិទ្យាល័យឥណ្ឌូណេស៊ី បានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន នៃកាសែតប្រជាជនចិន នៅពេលថ្មីៗកន្លងទៅនេះថា “ប្រទេសចិនដែលបានអនុវត្ត ដោយគ្រប់ជ្រុងជ្រោយ នូវគំនិត អភិវឌ្ឍន៍ថ្មីនិងពន្លឿន ការបង្កើតនិម្មាបនកម្ម អភិវឌ្ឍន៍ថ្មី នឹងបន្តរួមចំណែកកម្លាំង វិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសកល ។”
ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២៤ បរិមាណសរុប នៃ GDP របស់ចិនបានកើនឡើង ជិត ៣,៧ទ្រីលានយាន់ប្រាក់ចិន បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ២០២៣ ហើយបរិមាណ សរុបនៃ GDP នៅត្រីមាសទីបីបានកើនឡើង ជិត ១,៣ទ្រីលានយាន់ប្រាក់ចិន បើប្រៀបធៀបនឹង រយៈពេលដូចគ្នានា ឆ្នាំ២០២៣ និងបានរក្សាល្បឿន កំណើន វិជ្ជមានក្នុងរយៈពេល៩ត្រីមាសជាប់ៗគ្នា បើប្រៀបធៀបនឹងខែមុន ។

ទន្ទឹមនឹងការមានប្រសិទ្ធភាព ជាបន្តបន្ទាប់ដោយគោលនយោបាយ រក្សាមានស្រាប់និងគោលនយោបាយបន្ថែមថ្មីមួយចំនួន ល្បឿនកំណើននៃការប្រើប្រាស់ របស់ចិននៅខែតុលាបានកើនឡើង គួរឱ្យកត់សម្គាល់ ការវិនិយោគលើអចលនាទ្រព្យ បានកើនឡើងដោយនឹងនរ ដែលផ្តល់ការគាំទ្រដ៏រឹងមាំដល់ការរីកចម្រើន ប្រកបដោយស្ថិរភាពនិងកំណើនយ៉ាងនឹងនរ ។ គោលនយោបាយក៏កាន់តែផ្តោតលើការមាន អំណោយផលដល់ជីវភាព រស់នៅ របស់ប្រជាជន និងជំរុញការប្រើប្រាស់ផងដែរ ។
បច្ចុប្បន្ននេះ ប្រទេសចិនមានតួអង្គ សេដ្ឋកិច្ចអជីវកម្មលើសពី១៨០លាន ដែលមកពីគ្រប់វិស័យ គឺជាសមាសភាពលម្អិតនៃសេដ្ឋកិច្ចទីផ្សារ ហើយក៏ជាការបង្ហាញយ៉ាងរស់រវើកនៃសេដ្ឋកិច្ចចិនផងដែរ ។ ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២៤ សហគ្រាសឯកជនថ្មីនៅទូទាំងប្រទេសចិន មានចំនួន៦លាន១សែន៩ម៉ឺន១ពាន់ ។ ការនាំចេញនាំចូលនៃសហគ្រាសឯកជនជាមួយអាស៊ាន អាហ្វ្រិកនិងអាមេរិកឡាទីនគឺ១២ភាគរយ ៦,៤ភាគរយនិង ១៣,៩ភាគរយ ដោយឡែកពីគ្នា ។ ទំហំលក់រាយទំនិញ ពិតតាមអនឡាញ បានកើនឡើង៧,៩ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំ២០២៣ ការវិនិយោគ លើកំណែទម្រង់ បច្ចេកទេសខាងឧស្សាហកម្មកម្មន្ត សាលបានកើនឡើង៩,៥ភាគរយ ហើយការធ្វើបរិវត្តកម្ម និងលើកកម្ពស់ លំដាប់ថ្នាក់កំពុង ត្រូវបានជំរុញទៅមុខ ។
ក្នុងនាមជាវិធានការដ៏សំខាន់ នៃគោលនយោបាយ បន្ថែមថ្មីមួយចំនួនក្នុងឆ្នាំ២០២៤“វិធានការចម្រុះ”សម្រាប់ដោះស្រាយបំណុលក្នុងតំបន់ចំនួន១២ទ្រីលានយាន់ប្រាក់ចិនដែលត្រូវបានដាក់ចេញថ្មី កំពុងពន្លឿនការអនុវត្តជាក់ស្តែង ។ ក្នុងការចំណាយខាងហិរញ្ញវត្ថុទូទាំងប្រទេស មានចំនួនលើសពី៨០ភាគរយគឺមកពីតំបន់ថ្នាក់ក្រោមជាតិ ។ ក្នុងសភាពការណ៍ដែលត្រូវកាត់បន្ថយបន្ទុក រដ្ឋបាលថ្នាក់ក្រោមជាតិ មុខជានឹងជំរុញឱ្យសេដ្ឋកិច្ចចិនងើបឡើងវិញនិងអភិវឌ្ឍទៅរកភាពល្អប្រសើរ ។
បើមើលពីអត្រាបំណុល តាមស្ថិតិនៃអង្គការមូលនិធិរូបិយវត្ថុ អន្តរជាតិឱ្យដឹងថា នៅចុងឆ្នាំ២០២៣ អត្រាបំណុល នៃរដ្ឋាភិបាលរដ្ឋសមាជិក នៃប្រទេសG២០គិតជាមធ្យមគឺ១១៨,២ភាគរយ អត្រាបំណុលនៃរដ្ឋាភិបាលរដ្ឋសមាជិកនៃប្រទេសG៧គិតជាមធ្យមគឺ១២៣,៤ភាគរយ ។ ក្នុងពេលដំណាលគ្នា អត្រាបំណុលនៃរដ្ឋាភិបាលចិន គឺ៦៧,៥ភាគរយ ។
បើមើលពីអត្រាឱនភាព ជាយូរណាស់មកហើយ ប្រទេសចិនមានភាពប្រយ័ត្នក្នុងការដោះស្រាយ បញ្ហាអត្រាឱនភាព ភាគច្រើនគឺមិនដល់៣ភាគរយ ដែលទាបជាងអង្គភាពសេដ្ឋកិច្ចសំខាន់ៗ ផ្សេងទៀតយ៉ាងច្បាស់ ។

និយាយជាទូទៅ សេដ្ឋកិច្ចចិនមានឧត្តមភាពដូចជា សមត្ថភាពច្នៃប្រឌិតថ្មីដ៏ខ្លាំងក្លា ទីផ្សារដ៏មានទ្រង់ទ្រាយធំធេង ប្រព័ន្ធឧស្សាហកម្មដ៏ល្អពេញលេញ ហេដ្ឋារចនាសម្ព័ន្ធ ដ៏មានសុក្រឹតភាពនិងធនធានមនុស្សប្រកប ដោយគុណភាពខ្ពស់ជាដើម ។ ពួកយើងមានជំនឿចិត្ត មានសមត្ថភាពនិង មានមធ្យោបាយក្នុង ការឆ្លើយតបនឹងឧបសគ្គ និងបញ្ហាប្រឈមគ្រប់បែបយ៉ាង ដើម្បីសម្រេចបាន នូវការដែលសេដ្ឋកិច្ចងើបឡើងវិញ ឆ្ពោះទៅរកភាពល្អប្រសើរ ។ នៅឆ្នាំ២០២៥ ភាគីនានារំពឹងថា ប្រទេសចិននឹងបន្តនាំមកនូវកម្លាំង ចលករខាងកំណើនដ៏ខ្លាំងក្លាដល់ទូទាំងពិភពលោក ចិននឹងឆ្លើយតបនឹងសេចក្តីប្រាថ្នា របស់ពិភពលោកតាមរយៈទំនួលខុសត្រូវនិងក្តីក្លាហាន ដើម្បីបន្តដើរតួនាទីសំខាន់ជាក្បាលម៉ាស៊ីននៃ កំណើនសេដ្ឋកិច្ចពិភពលោក ៕

To Top