ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានទៅបំពេញទស្សនកិច្ចនៅខេត្ត Liaoning ដើម្បីសួរសុខទុក្ខកម្មាភិបាលនិងមហាជន ព្រមទាំងបានជូនពរឆ្នាំថ្មីដល់ប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន ។
ជារៀងរាល់ឆ្នាំនៅមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន លោក Xi Jinping តែងតែចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដើម្បីត្រួតពិនិត្យជីវភាពរស់នៅរបស់ប្រជាជន ជូនពរឆ្នាំថ្មីដល់ប្រជាជន និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាជន ។ ចូរយើងដើរតាមគន្លងឆ្នាំថ្មីរបស់លោក Xi Jinping រំលឹកឡើងវិញនូវរឿងរ៉ាវរស់រវើកនិងពេលវេលាដ៏កក់ក្តៅ ទទួលបទពិសោធន៍វប្បធម៌ឆ្នាំថ្មីប្រពៃណីចិនជាមួយគ្នា ។
ការចងគំនួចចិន
ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ ខេត្ត Liaoning លោក Xi Jinping បានអញ្ជើញទៅទស្សនាសហគមន៍ Chang’an ផ្លូវ Chang’an សង្កាត់ Dadong ទីក្រុង Shenyang ។ នៅមជ្ឈមណ្ឌលសេវាកម្មមហាជន អ្នកស្រុកមួយចំនួនកំពុងសរសេរពាក្យទំនឹមជូនពរចូលឆ្នាំចិននៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ហើយក្មេងៗកំពុងចងខ្សែគំនួចចិន ។ លោកបានចូលក្នុងចំណោមពួកគេ សរសើរស្នាដៃរបស់ពួកគេម្តងម្កាល និងលើកទឹកចិត្តឱ្យពួកគេបន្តមរតកនិងផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិនឱ្យកាន់តែល្អ ។
គយគន់រូបគំនូរឆ្នាំថ្មី
ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រុងធានជីន លោក Xi Jinping បានអញ្ជើញទៅដល់ផ្លូវវប្បធម៌បុរាណទីក្រុង Tianjin ហើយគយគន់យ៉ាងល្អិតល្អន់នូវរូបគំនូរចូលឆ្នាំថ្មីដែលដាក់លក់នៅតាមផ្លូវ ។ លោកបានថ្លែងថា មើលឃើញប្រជាពលរដ្ឋនិងភ្ញៀវទេសចរបានរីករាយជាមួយការសំដែងសិល្បៈប្រជាប្រិយ ធ្វើឱ្យលោកមានអារម្មណ៍ថា មានបរិយាកាសបុណ្យចូលឆ្នាំថ្មីយ៉ាងខ្លាំង ។
ជូនពរជ័យ
ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣ លោក Xi Jinping វីដេអូខលជាមួយកម្មាភិបាលមូលដ្ឋាននិងមហាជននៅខេត្ត Heilongjiang, ខេត្ត Fujian, ភូមិភាគស្វយ័ត Xinjiang, ខេត្ត Henan, ទីក្រុង Beijing, ខេត្ត Sichuan និងកន្លែងជាច្រើន ហើយបានជូនពរឆ្នាំថ្មីដល់ប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន ។
ធ្វើនំឆ្នាំថ្មី
ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ លោក Xi Jinping បានចុះត្រួតពិនិត្យការងានៅភូមិ Fengnanyuan ឃុំ Shizhuang ទីក្រុង Huozhou ដើម្បីសួរសុខទុក្ខប្រជាជន លោកបានដើរចូលទៅក្នុងផ្ទះរបស់អ្នកភូមិឈ្មោះ Shi Hongbing ដែលក្រុមគ្រួសារគាត់កំពុងធ្វើម្ហូបបុណ្យចូលឆ្នាំប្រពៃណីចិន ។ លោកបានធ្វើនំចំហុយឆ្នាំថ្មីដោយប្រើពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះ ។ លោកបានសរសើរថា “នំចំហុយឆ្នាំថ្មីផ្តល់ឱ្យប្រជាជននូវអារម្មណ៍កាន់តែប្រសើរឡើងជារៀងរាល់ឆ្នាំ ហើយតំណាងឱ្យសេចក្តីប្រាថ្នារបស់ប្រជាជនភាគច្រើនដែលចង់បានជីវភាពរស់នៅកាន់តែប្រសើរឡើង ៕