ព័ត៌មានអន្តរជាតិ

រាត្រីសមោសរអបអរសាទរ បុណ្យហែអ្នកតាឆ្នាំ២០២៥ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ទទួលការវាយតម្លៃល្អយ៉ាងច្រើន

ថ្ងៃទី ១២ ខែកុម្ភៈ រាត្រីសមោសរអបអរសាទរបុណ្យហែអ្នកតា ឆ្នាំ២០២៥ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាក់ផ្សាយដោយជោគជ័យ ក្នុងបរិយាកាសដ៏សប្បាយរីករាយនិងសិរីមង្គល ដែលបានបង្ហាញឱ្យឃើញនូវទិដ្ឋភាព ក្នុងថ្ងៃបុណ្យដ៏សប្បាយរីករាយ ។

ប្រធានបទចំនួន១៦៨ ត្រូវបានដាក់បញ្ចូលក្នុងតារាងស្វែងរកច្រើនបំផុត លើបណ្តាញអ៊ីនធឺណែត អ្នកប្រើបណ្តាញអ៊ីនធឺណែតបានវាយតម្លៃថា “ទស្សនារាត្រីសមោសរអបអរសាទរបុណ្យហែអ្នកតា នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នៅតែអាចមានអារម្មណ៍សប្បាយ រីករាយក្នុងបុណ្យចូលឆ្នាំថ្មី” ។ល។

បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំម្សាញ់ ជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកដំបូងបន្ទាប់ពី ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក ចាប់ពីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដល់រាត្រីសមោសរ អបអរសាទរបុណ្យហែអ្នកតានៃ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ខ្លឹមសារយ៉ាងជ្រាលជ្រៅរបស់ វប្បធម៌ចិននិងការសម្តែងប្រកបដោយការច្នៃប្រឌិតថ្មី មិនត្រឹមតែបាននាំមកនូវភាពសប្បាយរីករាយ និងកកក្តៅដល់ទស្សនិកជនចិន និងបរទេសប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាបង្អួចដ៏សំខាន់មួយ សម្រាប់ឱ្យពិភពលោកស្វែងយល់ពីប្រទេសចិនផងដែរ ៕

To Top