ព័ត៌មានអន្តរជាតិ

មេដឹកនាំលោកខាងលិច គាំទ្រប្រធានាធិបតី អ៊ុយក្រែន លោក ហ្សេលេនស្គី ចំពេលមានសង្គ្រាម ពាក្យសម្តី ជាមួយលោក ត្រាំ 

RT News

បរទេស៖ មេដឹកនាំអឺរ៉ុប រួមទាំងអ្នកមកពីចក្រភពអង់គ្លេស អាល្លឺម៉ង់ និងសាធារណរដ្ឋឆេក បានប្រមូលផ្តុំគ្នានៅពីក្រោយ (គាំទ្រ) មេដឹកនាំអ៊ុយក្រែន លោក វ្លាឌីមៀ ហ្សេលេនស្គី បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពណ៌នាលោកថា ជា “ជនផ្តាច់ការដោយគ្មានការបោះឆ្នោត”។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះនៅលើវេទិកាសង្គម Truth Social របស់លោកកាលពីថ្ងៃពុធ លោក ត្រាំ បានចោទមេដឹកនាំអ៊ុយក្រែនពីបទគ្រប់គ្រងជម្លោះជាមួយរុស្ស៊ីខុស និងប្រើប្រាស់ជំនួយហិរញ្ញវត្ថុរបស់អាមេរិកខុស។ លោក ត្រាំ បាន​បន្ត​អះអាង​ថា លោក ហ្សេលេនស្គី “បដិសេធ​មិន​ឱ្យ​មាន​ការ​បោះ​ឆ្នោត” និងថា “មាន​កម្រិត​ទាប​ណាស់​ក្នុង​ការ​បោះឆ្នោត​នៅអ៊ុយក្រែន”។

ការបង្ហោះរបស់លោក ត្រាំ ទំនងជាត្រូវបានបង្កឡើងដោយការចោទប្រកាន់ពី លោក ហ្សេលេនស្គី ថាប្រធានាធិបតីអាមេរិកកំពុងស្ថិតក្នុង “ប្រឆាំងព័ត៌មានរុស្ស៊ី” ។

អាណត្តិប្រធានាធិបតី រយៈពេលប្រាំឆ្នាំរបស់ លោក ហ្សេលេនស្គី បានផុតកំណត់ នៅក្នុងខែឧសភា ឆ្នាំ ២០២៤ ហើយគាត់បានបដិសេធ មិនរៀបចំការបោះឆ្នោត ចាប់តាំងពីពេលនោះមក ដោយលើកឡើងពីច្បាប់អាជ្ញាសឹក ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយម្តងហើយ ម្តងទៀតថា លោកមិនចាត់ទុកលោក ហ្សេលេនស្គី ជាប្រមុខរដ្ឋស្របច្បាប់ របស់អ៊ុយក្រែនទៀតទេ។

ការអត្ថាធិប្បាយលើការកត់សម្គាល់របស់លោក ត្រាំ បាននាំឱ្យ ប្រធានាធិបតីឆែកលោក Petr Pavel បានសរសេរនៅក្នុងការបង្ហោះនៅលើ X កាលពីថ្ងៃពុធថា បុគ្គលិកល្ខណៈរបស់លោក ហ្សេលេនស្គី ថាជាជនផ្តាច់ការ “ជាការប្រមាថមួយយ៉ាងខ្លាំង” ។ លោក​ក៏បាន​ចោទសួរ​ពី​លទ្ធភាព​នៃ​ការ​រៀបចំ​ការបោះឆ្នោត​នៅ​អ៊ុយក្រែន​ផងដែរ ចំពេល​មាន​ជម្លោះ​បន្ត​ជាមួយ​រុស្ស៊ី។

ការិយាល័យរបស់ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Kier Starmer បានរាយការណ៍ថា គាត់បានទូរស័ព្ទទៅប្រធានាធិបតីអ៊ុយក្រែន ហើយបានសម្តែង ការគាំទ្រចំពោះ “មេដឹកនាំជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យរបស់អ៊ុយក្រែនរូបនេះ” ។ មន្ត្រីដដែលបានអះអាងថា “វាសមហេតុផលឥតខ្ចោះ ក្នុងការផ្អាកការបោះឆ្នោតក្នុងអំឡុងពេលសង្រ្គាម” ដោយលើកឡើងពីការអនុវត្តផ្ទាល់របស់ចក្រភពអង់គ្លេស កាលពីក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។

ចំណែកអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz វិញ បានសម្តែងឡើងនៅក្នុងការប្រកាសមួយនៅលើ X នៅថ្ងៃពុធដោយសរសេរថា “វាជាការខុសធម្មតា និងគ្រោះថ្នាក់ក្នុងការបដិសេធ ពីភាពស្របច្បាប់ តាមបែបប្រជាធិបតេយ្យ របស់លោក ហ្សេលេនស្គី” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top