បរទេស៖ សេតវិមានបាននិយាយនៅថ្ងៃអង្គារនេះថា លោក ដូណាល់ ត្រាំ ជឿជាក់ថា វាអាស្រ័យលើប្រទេសចិន មិនមែនសហរដ្ឋអាមេរិកទេ ក្នុងការមកកាន់តុចរចាស្តីពីពាណិជ្ជកម្ម បន្ទាប់ពីប្រធានាធិបតីអាមេរិកបានចោទទីក្រុងប៉េកាំង ពីការសងសឹកលើកិច្ចព្រមព្រៀងដ៏ធំរបស់ក្រុមហ៊ុន Boeing។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍ពីលោក ដូណាល់ ត្រាំ បានអានដោយលេខាធិការសារព័ត៌មាន លោកស្រី Karoline Leavitt នៅឯសន្និសីទសង្ខេបថា “បាល់គឺស្ថិតនៅក្នុងដៃរបស់ប្រទេសចិន។ ប្រទេសចិនត្រូវតែធ្វើកិច្ចព្រមព្រៀងជាមួយយើង។ យើងមិនចាំបាច់ធ្វើកិច្ចព្រមព្រៀងជាមួយពួកគេទេ” ។
លោកស្រីបានបន្ថែមថា៖ «វាមិនមានភាពខុសគ្នារវាងប្រទេសចិន និងប្រទេសផ្សេងទៀតទេ លើកលែងតែប្រទេសនេះមានទំហំធំជាង។
ការអត្ថាធិប្បាយរបស់លោកស្រី Leavitt បានកើតឡើងបន្ទាប់ពីលោក ត្រាំ បានចោទប្រទេសចិនថា នឹងត្រលប់មកវិញនូវកិច្ចព្រមព្រៀងដ៏ធំមួយ ជាមួយក្រុមហ៊ុនអាកាសចរណ៍យក្សអាមេរិក Boeing បន្ទាប់ពីរបាយការណ៍របស់សារព័ត៌មាន Bloomberg ថា ទីក្រុងប៉េកាំងបានបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍នានា មិនត្រូវទទួលយកការចែកចាយយន្តហោះបន្ថែមទៀតរបស់ Boeing។
របាយការណ៍ក៏បាននិយាយផងដែរថាទីក្រុងប៉េកាំង បានស្នើសុំក្រុមហ៊ុនដឹកជញ្ជូនរបស់ចិនឱ្យផ្អាកការទិញឧបករណ៍ និងគ្រឿងបន្លាស់ទាក់ទងនឹងយន្តហោះពីក្រុមហ៊ុនអាមេរិក ៕
ប្រែសម្រួលៈ ណៃ តុលា
