ព័ត៌មានអន្តរជាតិ

ប្រទេសចិន បង្កើនប្រសិទ្ធភាពនៃសេវាកម្មបង្វិលពន្ធសងវិញ នៅពេលចេញពីដែនចិន ដើម្បីពង្រីកការប្រើប្រាស់នៅពេលចូលដែនចិន

នារសៀលថ្ងៃទី ២៧ ខែមេសា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសារព័ត៌មាន ក្រសួង-ស្ថាប័នចំនួន ៦ រួមមានក្រសួងពាណិជ្ជកម្ម ក្រសួងហិរញ្ញវត្ថុ ក្រសួងវប្បធម៌ និងទេសចរណ៍ ជាដើមបានថ្លែងអំពីស្ថានភាពពាក់ព័ន្ធឡើងនូវការធ្វើឱ្យប្រសើរនៃគោលនយោបាយ បង្វិលពន្ធឱ្យវិញនៅពេលចាកចេញពីដែនចិននិងការពង្រីកការប្រើប្រាស់នៅពេលចូលដែនចិន ។

អ្នកទទួលខុសត្រូវពាក់ព័ន្ធបានថ្លែងថា ដើម្បីដោះស្រាយបញ្ហាដែលចំនួនហាងលក់អាចបង្វិលសងពន្ធមានតិចពេកនិងតម្រូវការធ្វើឱ្យកាន់តែមានភាពងាយស្រួលក្នុងបង្វិលសងពន្ធជាដើម គោលនយោបាយនេះបានលើកឡើងវិធានការចំនួន ៨ ក្នុង ៣ វិស័យ ។

កម្រិតនៃការបង្វិលសងពន្ធឱ្យអ្នកដំណើរពេលចេញពីដែនចិននឹងត្រូវបញ្ចុះ ៥០០ យាន់ប្រាក់ចិនបកនៅ ២០០ យាន់ប្រាក់ចិន ហើយការកំណត់នៃការបង្វិលសងពន្ធជាសាច់ប្រាក់នឹងត្រូវដំឡើងពី ១០០០០ យាន់ប្រាក់ចិនឱ្យដល់ ២០០០០ យាន់ប្រាក់ចិន ។

លើកទឹកចិត្តឱ្យរដ្ឋបាលមូលដ្ឋានបង្កើតហាងលក់អាចបង្វិលសងពន្ធនៅតាមផ្សារទំនើបធំៗ វិថីថ្មើរជើង និងកន្លែងផ្សេងទៀតដែលប្រមូលផ្តុំដោយអ្នកទេសចរបរទេស បង្កើនការផ្គត់ផ្គង់ផលិតផលចិនដែលមានគុណភាពខ្ពស់និងមានម៉ាកយីហោ “ទិញភ្លាមបង្វិល សងពន្ធភ្លាម” ត្រូវអនុវត្តនៅទូទាំងប្រទេសចិន ដើម្បីធ្វើឱ្យអ្នកដំណើរអាចទទួលបានការបង្វិលសងពន្ធនៅកន្លែងទិញទំនិញ ៕

To Top