ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។
ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។ ជាមួយគ្នានោះលោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ ក៏បានប្រាប់ទៅបងប្អូនប្រជាពលរដ្ឋកុំឲ្យមានការយល់ច្រឡំ ជាមួយស្ថានការណ៍នៅព្រំដែនខ្មែរ-សៀម ថាមានអ្វីកើតឡើងនោះ ៕









