បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា រុស្ស៊ីមិនស្វែងរកការចុះចាញ់របស់អ៊ុយក្រែនទាំងស្រុងនោះទេ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំពេញអង្គកាលពីថ្ងៃសុក្រនៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុង St. Petersburg លោក Putin ត្រូវបានសួរថាតើទីក្រុងមូស្គូបានកំពុងស្វែងរក ការចុះចាញ់ដោយគ្មានលក្ខខណ្ឌរបស់អ៊ុយក្រែនឬយ៉ាងណាពោលគឺ ដូចដែលប្រធានាធិបតីអាមេរិក Donald Trump កំពុងទាមទារពីអ៊ីរ៉ង់ដែរឬទេ។
លោកPutinទោះបីជាយ៉ាងណាក្តីបាននិយាយថា៖យើងមិនស្វែងរកការចុះចាញ់អ៊ុយក្រែនទេ។ យើងទទូចឱ្យមានការទទួលស្គាល់ការពិតដែលបានកើតឡើងនៅលើសមរភូមិដោយកត់សម្គាល់ថាជម្លោះអ៊ុយក្រែនគឺ ខុសគ្នាទាំងស្រុង ពីការកើនឡើងដែលកំពុងបន្តនៅមជ្ឈិមបូព៌ា។
ក្នុងអំឡុងសម័យសួរសំណួរ លោកPutinក៏ត្រូវបានសួរអំពីផែនការយោធារបស់ទីក្រុងមូស្គូ និងការឈានទៅមុខហួសពីទឹកដីចាស់របស់អ៊ុយក្រែន ដែលបានក្លាយជាផ្នែកនៃប្រទេសរុស្ស៊ីជាលទ្ធផលនៃការបោះឆ្នោតប្រជាមតិក្នុងឆ្នាំ ២០២២។
លោក Putinមិនបានផ្តល់ចម្លើយផ្ទាល់ទេ ដោយលើកឡើងថា៖ខ្ញុំបាននិយាយជាច្រើនដងហើយថា ខ្ញុំចាត់ទុកជនជាតិរុស្ស៊ី និងអ៊ុយក្រែនជាប្រជាជនតែមួយ។ តាមពិតទៅ អ៊ុយក្រែនទាំងអស់គឺជារបស់យើងដោយសង្កត់ធ្ងន់ថាទីក្រុងមូស្គូមិនដែលបដិសេធសិទ្ធិរបស់អ៊ុយក្រែនក្នុងការក្លាយជាប្រទេសឯករាជ្យនោះទេ៕
ប្រែសម្រួល៖ស៊ុនលី
