ភ្នំពេញ៖ ក្រុមហ៊ុនប្រេងបារាំង Total Energies បញ្ជាក់ជំហរពង្រីកការវិនិយោគក្នុងទីផ្សារប្រេង ឧស្ម័ន និងថាមពលកកើតឡើងវិញនៅកម្ពុជា។ នេះបើយោងតាមផេកផ្លូវការរបស់ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល។
ការបញ្ជាក់ជំហរនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាង លោក Mehmet CELEPOGLU នាយករងក្រុមហ៊ុនសម្រាប់តំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ និង កែវ រតនៈនៅក្រសួងរ៉ែនិងថាមពលកម្ពុជា។
សូមរំលឹកថា ការបញ្ជាក់ជំហរនេះ ធ្វើឡើងក៏ស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកនាំចូលប្រេង ឧស្ម័នទាំងអស់ពីប្រទេសថៃ ក្រោយមានភាពតានតឹង នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ដែលបង្កដោយក្រុមយោធានិងពួកជ្រុលនិយមថៃ រួមទាំងអតីតមន្រ្តីរាជរដ្ឋាភិបាលមួយចំនួន ព្រោះតែជម្លោះផ្ទៃក្នុងរបស់ខ្លួន៕


