យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា យុទ្ធនាការយោធានាពេលថ្មីៗនេះ របស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ បានបង្កើត “បង្អួចនៃឱកាស” ដើម្បីពង្រីកកិច្ចព្រមព្រៀងធម្មតាក្នុងតំបន់ ប៉ុន្មានថ្ងៃបន្ទាប់ពីបទឈប់បាញ់ដ៏ផុយស្រួយបានចូលជាធរមាន។
ការអត្ថាធិប្បាយរបស់គាត់បានកើតឡើងចំពេលមានរបាយការណ៍ដែលមិនបានបញ្ជាក់ដោយទូរទស្សន៍ Kan TV របស់រដ្ឋរបស់អ៊ីស្រាអែលដែលថា មន្ត្រីអ៊ីស្រាអែល និងស៊ីរី បានជួបពិភាក្សាដោយប្រយោល តាមរយៈអ្នកសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក លើកិច្ចព្រមព្រៀងធម្មតាដែលអាចកើតមានរវាងប្រទេសទាំងពីរ។ ប្រទេសជិតខាងទាំងពីរ បានធ្លាក់ក្នុងស្ថានភាពសង្គ្រាមជាផ្លូវការតាំងពីឆ្នាំ១៩៤៨។
នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ លោក ណេតាន់យ៉ាហ៊ូ បានរំលឹកឡើងវិញថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ រួមទាំងគោលដៅដែលភ្ជាប់ទៅនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហេដ្ឋារចនាសម្ព័ន្ធមីស៊ីល និងស្ថាប័នរដ្ឋាភិបាល បានកត់សម្គាល់អ្វីដែលលោកហៅថា “ជ័យជម្នះដ៏អស្ចារ្យ” ។
លោកបានលើកឡើងថា ចំណាត់ការនេះ «បើកឱកាសមួយសម្រាប់ការពង្រីកយ៉ាងខ្លាំងនៃកិច្ចព្រមព្រៀងសន្តិភាព» ដោយបន្ថែមថា «យើងកំពុងធ្វើការលើនេះយកចិត្ដទុកដាក់»។ លោកបានបន្ដថា ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាឱ្យមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលឃុំខ្លួននៅហ្គាហ្សា និងដើម្បីកម្ចាត់ក្រុមហាម៉ាស “មានបង្អួចនៃឱកាសដែលមិនត្រូវខកខាន។ យើងមិនត្រូវខ្ជះខ្ជាយសូម្បីតែមួយថ្ងៃ”៕
ប្រែសម្រួល ឈូក បូរ៉ា
