ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ទាមទារឱ្យប្រធានធនាគារកណ្ដាលអាមេរិក លោក Powell លាលែងពីតំណែងជាបន្ទាន់

China Daily

ញូវយ៉ក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ  បានទាមទារឱ្យប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell “លាលែងពីតំណែងជាបន្ទាន់” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

នៅក្នុងការបង្ហោះនៅលើវេទិកាសង្គម Truth Social លោក ត្រាំ បានភ្ជាប់ទៅអត្ថបទមួយអំពីការអត្ថាធិប្បាយពីលោក Bill Pulte ប្រធានទីភ្នាក់ងារហិរញ្ញវត្ថុលំនៅឋានសហព័ន្ធ ដែលបានអំពាវនាវឱ្យសភាស៊ើបអង្កេតលោក Powell ជុំវិញការចោទប្រកាន់ថា លោកមានភាពលម្អៀងផ្នែកនយោបាយ និងការបោកប្រាស់ព្រឹទ្ធសភា។

លោក ដូណាល់ ត្រាំ ធ្លាប់បានគំរាមដកលោក Powell ចេញពីតំណែងរបស់លោក មុនពេលអាណត្តិរបស់លោកផុតកំណត់នៅឆ្នាំក្រោយ ដោយបានរិះគន់ប្រធានធនាគារកណ្ដាលអាមេរិករូបនេះ ម្តងហើយម្តងទៀតចំពោះការមិនកាត់បន្ថយអត្រាការប្រាក់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top