ព័ត៌មានអន្តរជាតិ

ស្លាប់​៣នាក់​ ក្រោយ​ការ​ផ្ទុះ​យ៉ាងកក្រើក នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​តម្រួត​អាមេរិក Los Angeles County

RT News

បរទេស៖ សារព័ត៌មាន Fox News បានរាយការណ៍ដោយស្រង់ប្រភពពីក្រសួងតម្រួតថា ការផ្ទុះដ៏ខ្លាំងក្លាមួយបានអង្រួនកន្លែងបណ្តុះបណ្តាលរបស់ក្រសួងតម្រួត Los Angeles County (LASD) នៅព្រឹកថ្ងៃសុក្រ ដោយបានសម្លាប់មនុស្សយ៉ាងតិចបីនាក់ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការផ្ទុះដ៏កក្រើកនេះបានកើតឡើងនៅម៉ោងប្រហែល ៧ និង ៣០ នាទីព្រឹកនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល Biscailuz នៅ East Los Angeles ដោយជំរុញឱ្យមានការជម្លៀសភ្លាមៗពីកន្លែងនិងការឆ្លើយតបជាបន្ទាន់ពីភ្នាក់ងារចម្រុះ។

ភ្នាក់ងារពន្លត់អគ្គីភ័យ Los Angeles County បានបញ្ជាក់ប្រាប់សារព័ត៌មាន Fox News ថា រថយន្តសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ សម្រាប់ការរងរបួសទាក់ទងនឹងការផ្ទុះដែលអាចកើតមាន។ ការិយាល័យ FBI នៃទីក្រុង Los Angeles ក៏បានបញ្ជាក់ពីការចូលរួមរបស់ខ្លួនក្នុងការស៊ើបអង្កេតដែលកំពុងបន្តនេះផងដែរ។

ឧបទ្ទវហេតុ​មួយ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​កើត​ឡើង​ខណៈ​ដែល​មន្រ្តីទាំងនោះកំពុង​កាន់​អាវុធ​នៅ​កន្លែង​ហ្វឹកហ្វឺន។

នៅក្នុងការបង្ហោះនៅលើ X អគ្គរដ្ឋអាជ្ញា Pam Bondi បាននិយាយថា លោកស្រីបាននិយាយជាមួយមេធាវីអាមេរិក Bill Essayli ដែលមើលការខុសត្រូវនៅ Central District នៃរដ្ឋ California អំពីអ្វីដែលលោកស្រីហៅថា “ឧប្បត្តិហេតុដ៏រន្ធត់”។ Bondi បានកត់សម្គាល់ថាភ្នាក់ងារសហព័ន្ធកំពុងស្ថិតនៅកន្លែងកើតហេតុ ហើយកំពុងធ្វើការយ៉ាងសកម្មដើម្បីស្វែងរកព័ត៌មានបន្ថែម៕

ប្រែសម្រួលៈ ណៃ តុលា

To Top