ព័ត៌មានជាតិ

លោក Santo Darmosumarto ឯកអគ្គរាជទូតឥណ្ឌូនេស៊ី កោតសរសើរកម្ពុជា លើការគ្រប់គ្រងវិស័យព័ត៌មាន សោតទស្សន៍បានយ៉ាងល្អ

សៀមរាប៖ ជំនួបទ្វេភាគីរវាងលោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងលោក Santo Darmosumarto ឯកអគ្គរាជទូតឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្នុងសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ (20th Asia Media Summit) ក្រោមប្រធានបទ “អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ” នាសណ្ឋានគារសុខាសៀមរាប នៅខេត្តសៀមរាប។

លោកឯកអគ្គរាជទូតឥណ្ឌូនេស៊ី បានកោតសរសើរក្រសួងព័ត៌មានបានខិតខំបំពេញការងារយ៉ាងសកម្ម ដែលលោកឯកអគ្គរាជទូតបានមើលតាមប្រព័ន្ធផ្សព្វផ្សាយបានឃើញមានគំនិតផ្ដួតផ្ដើមហើយ និងសកម្មភាពជាច្រើនពាក់ព័ន្ធ និងវិស័យព័ត៌មាន និងសោតទស្សន៍ដែលឯកឧត្តមឯកអគ្គរាជទូតឥណ្ឌូនេស៊ីមើលឃើញថា ជាចំណុចវិជ្ជមានមួយល្អប្រសើររបស់ក្រសួងព័ត៌មាន។

លោកឯកអគ្គរាជទូតឥណ្ឌូនេស៊ី ក៏បានលើកឡើងរវាងកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មានឥណ្ឌូនេស៊ី ហើយក្រសួងព័ត៌មានកម្ពុជាក៏បានរៀបចំសេចក្ដីព្រាង MOU ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្រសួងព័ត៌មានកម្ពុជានិងក្រសួងព័ត៌មានឥណ្ឌូនេស៊ីផងដែរ។

លោកឯកអគ្គរាជទូតឥណ្ឌូនេស៊ី Santo Darmosumarto ក៏បានកោតសរសើរចំពោះវឌ្ឍនភាពនៃសហគមន៍អ៊ីស្លាមនៅកម្ពុជា ដែលឯកឧត្តមឯកអគ្គរាជទូតឥណ្ឌូនេស៊ីបានកោតសរសើរ ពីសុខដុមនីយកម្មជាតិសាសន៍និងសាសនានៅកម្ពុជាដែលជាគំរូមួយនៅក្នុងតំបន់ហើយក៏ដូចជាក្នុងពិភពលោក ដែលពិភពលោកគួររៀនសូត្រពីកម្ពុជានិងយកគំរូតាមក្នុងការធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍និងសាសនា។

ជាការឆ្លើយតប លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីមានក្រសួងព័ត៌ មានប្រសាសន៍ថា យុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នេះ កំពុងទទួលបានការគាំទ្រ ពីបណ្តាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត។ យុទ្ធនាការនេះដែរ គឺដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជន ចំពោះព័ត៌មានក្លែងក្លាយ និងកុំឱ្យប្រជាជនងាយលង់ជឿជាមួយព័ត៌មានប្រឌិត ដែលមិនមានប្រភពច្បាស់លាស់៕

To Top