ព័ត៌មានអន្តរជាតិ

យន្តហោះវាយប្រហារ ដែនអាកាស ទម្លាក់គ្រាប់សម្លាប់ក្រុមតាលីបង់អស់ ១៦នាក់ នៅភាគខាងជើង អាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ថា លោក Mohammad Hanif Rezai អ្នកនាំពាក្យយោធាប្រចាំតំបន់ ភាគខាងជើងបាននិយាយថា លោក Mullah Yaqub មេដឹកនាំដ៏សំខាន់ម្នាក់ របស់ក្រុមតាលីបង់ និងបក្ខពួករបស់គាត់ចំនួន ១៥នាក់ ត្រូវបានសម្លាប់ដោយយន្តហោះយោធា ដែលបានវាយប្រហារនៅក្នុងស្រុក Kushindi ក្នុងខេត្ត Balkh ស្ថិតនៅភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារនេះ ។

យោងតាមការបញ្ជាក់ពី មន្ត្រីរូបនេះបានឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាស បានធ្វើឡើងនៅវេលាម៉ោង ១និង០០នាទី ព្រឹក ម៉ោងក្នុងស្រុក ដោយបានសម្លាប់ក្រុមបះបោរ ក្នុងនោះរួមមាន លោក Mullah Yaqub មេបញ្ជាការអង្គភាពក្រហម ដែលជាក្រុមរបស់តាលីបង់ នៅនឹងកន្លែង ។

ជុំវិញការស្លាប់នេះដែរ មិនទាន់មានការធ្វើអត្ថាធិប្បាយណាមួយ ពីក្រុមយោធាតាលីបង់នៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top