ព័ត៌មានជាតិ

លោកស៊ាន បូរ៉ាត ត្រូវផ្អាកមុខងារពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

ភ្នំពេញ ៖ តាមរយៈសេចក្តីសម្រេចចុះថ្ងៃទី១១ សីហានេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)បានសម្រេចផ្អាកមុខងារ លោកស៊ាន បូរ៉ាត ពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

លោកស៊ាន បូរ៉ាត ត្រូវបានគេដឹងថា ជាប់ពាក់ព័ន្ធទៅនឹងសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» ករណីឆបោកលុយ ប្រជាពលរដ្ឋរាប់លានដុល្លារ នៅខេត្តសៀមរាប។ អតីតឧកញ៉ារូបនេះ ត្រូវបានឃុំខ្លួន នៅក្នុងឆ្នាំ២០២៤៕

To Top