ព័ត៌មានជាតិ

លោកសាស្ត្រាចារ្យ អុីន វីរជ័យ ដឹកនាំនិស្សិតសាកលវិទ្យាល័យបៀលប្រាយ ធ្វើដំណើរទស្សនកិច្ចសិក្សានិងសេវាសហគមន៍ ទៅកាន់ឧទ្យានជាតិសុរាមម្រិត-កុសមៈគីរីរម្យ ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ អុីន វីរជ័យ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបៀលប្រាយ បានដឹកនាំនិស្សិតសាកលវិទ្យាល័យបៀលប្រាយ ធ្វើដំណើរទស្សនកិច្ចសិក្សានិងសេវាសហគមន៍ ទៅកាន់ឧទ្យានជាតិសុរាមម្រិត-កុសមៈគីរីរម្យ ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។

ក្នុងដំណើរទស្សនកិច្ចសិក្សា និងសេវាសហគមន៍ ទៅកាន់ឧទ្យានជាតិសុរាមម្រិត-កុសមៈគីរីរម្យនេះដែរនិស្សិតទទួលបានអំពី៖
១.ស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា ក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម ផ្នែកភោជនីយដ្ឋាន សណ្ឋាគារ និងរីសត vikirirom pine resort.
២. សកម្មភាពកម្មវិធីសប្បុរសធម៌ដើម្បីចូលរួមលើកកំពស់វិស័យអប់រំនៅសាលាដូង
៣. ធ្វេីដំណេីរកម្សាន្តដោយសប្បាយរីករាយ
៤. បង្កេីនការទំនាក់ទំនង និងការរាប់អាន
៥. បង្កេីត និងបង្កេីនក្តីស្រឡាញ់ដល់កុមារ
៦. ជួយនូវរបាយសេដ្ឋកិច្ចសហគមន៍ និងសង្គមជាតិ
៧. ឱកាសវិនិយោគ និងមានគំនិតសហគ្រិនភាព
៨. ជួយជំរុញនិងផ្សព្វផ្សាយតំបន់ទេសចរណ៍ខែ្មរក្នុងរដូវកាលបៃតង ( Green Season )
៩. ស្វែងយល់ពីវប្បធម៌ ប្រពៃណី និងពាក្យស្លោកខ្មែរនៅសារមន្ទីរ នរបុរី
១០. ចង់បន្តជួយសហមគន៍ផេ្សងៗទៀត ៕

To Top