ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង (Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ នៅសណ្ឋាគារ Metropole ក្នុងរដុ្ឋធានីហាណូយ ប្រទេសវៀតណាម។

កិច្ចជំនួបពិភាក្សានេះ ធ្វើឡើងក្នុងឱកាសដែលគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចចូលរួមកម្មវិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម រយៈពេល ២ថ្ងៃ នៅរដ្ឋធានីហាណូយ។

សូមរំលឹកថា លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចចូលរួមកម្មវិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ តបតាមការអញ្ជើញ ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម៕



