ឡានដឹកទំនិញរបស់ថៃចំនួន500 គ្រឿងបានជាប់គាំងនៅព្រំដែនថៃ-មីយ៉ាន់ម៉ា ដោយសាររដ្ឋាភិបាលមីយ៉ាន់ម៉ាបិទព្រំដែនជាឯកតោភាគី

បរទេស: ឡានដឹកទំនិញប្រហែល 500 គ្រឿងដែលផ្ទុកទំនិញថៃបានជាប់គាំងនៅខាងថៃនៃស្ពានមិត្តភាព 2 ដែលតភ្ជាប់ទីក្រុង Myawaddy ក្នុងរដ្ឋ Karen ប្រទេសមីយ៉ាន់ម៉ា ជាមួយប្រទេសថៃ បន្ទាប់ពីការហាមឃាត់ការនាំចូលរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា។
យោងតាមសារព័ត៌មាន Karen បានឲ្យដឹងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះថា ឈ្មួញម្នាក់បាននិយាយថា ចាប់តាំងពីថ្ងៃទី ៥ ខែសីហា រថយន្តទាំងនោះត្រូវបានគេចតនៅដេប៉ូក្នុងក្រុង Mae Sot ជាក្រុងជាប់ព្រំដែនថៃ ដោយរង់ចាំការអនុញ្ញាតចូលប្រទេសមីយ៉ាន់ម៉ា។
ការចូលទំនិញរបស់ថៃតាមស្ពានមិត្តភាព 2 ត្រូវបានផ្អាក បន្ទាប់ពីមន្ត្រីយោធាជាន់ខ្ពស់ និងស៊ីវិលត្រូវបានចាប់ខ្លួនដោយរបបយោធាពីបទអនុញ្ញាតឱ្យរថយន្តដឹកទំនិញឆ្លងកាត់ស្ពានទន្លេថាលវីនក្នុងខេត្ត ប៉ាអាន។ ការបិទនេះមានរយៈពេលប្រហែល ២ សប្តាហ៍ ហើយរថយន្តរាប់រយគ្រឿងនៅតែជាប់គាំងនៅក្នុងក្រុង Mae Sot។ នីតិវិធី វាហាក់បីដូចជាការអនុវត្តចាស់ ប្រហែលជាលែងដំណើរការហើយ»។
គិតត្រឹមថ្ងៃទី១៦ ខែសីហា ការផ្អាកទំនិញថៃចូលមីយ៉ាន់ម៉ាតាមស្ពានមិត្តភាពទី២ នៅតែមានដដែល។ ទោះយ៉ាងណាក៏ដោយ ការនាំចេញពីប្រទេសមីយ៉ាន់ម៉ា រួមមាន ខ្ទឹមបារាំង ម្ទេស សណ្តែក អង្ករ បន្លែ សាច់ និងត្រី នៅតែហូរចូលប្រទេសថៃដូចធម្មតា៕
ប្រែសម្រួល ណៃ តុលា
