ក្រុមសកម្មប្រយុទ្ធបំបែកខ្លួនភាគខាងត្បូងប្រទេសថៃ បាញ់ប្រហារ និងដុតរោងចក្រថាមពល ក្នុងខេត្ត ណារ៉ាធីវ៉ាត់

បរទេស៖ ក្រុមជនប្រដាប់អាវុធបានវាយប្រហាររោងចក្រថាមពលជីវម៉ាស់នៅខេត្តណារ៉ាធីវ៉ាត់ ប្រទេសថឺ ដោយដុតបំផ្លាញនិងការបំផ្ទុះរោងចក្រថាមពលនោះ។ អាជ្ញាធរដាក់ការសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធបំបែកខ្លួន។
សារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅយប់ថ្ងៃទី ១៥ ខែសីហា ជនប្រដាប់អាវុធមួយក្រុមបានវាយប្រហារទៅលើរោងចក្រថាមពលជីវម៉ាសរបស់ក្រុមហ៊ុន Prize of Wood Green Energy Ltd ដែលមានទីតាំងនៅ Ban Sala Uma ស្រុក Waeng ខេត្ត ណារ៉ាធីវ៉ាត់ ។ បើតាមសមត្ថកិច្ចមូលដ្ឋាន គឺក្រុមសកម្មប្រយុទ្ធបានបាញ់រះទៅលើរថយន្តជាច្រើនគ្រឿង រួមមាន គោយន្ត៦គ្រឿង និងត្រាក់ទ័រ១គ្រឿង បណ្តាលឲ្យខូចខាតទាំងអស់។ មុនពេលរត់គេចខ្លួន ក្រុមជនដៃដល់ក៏បានយកគ្រឿងផ្ទុះទៅដាក់នៅទីតាំង៣ផ្សេងគ្នា ។
ព្រឹកនោះ មន្ត្រីនគរបាលមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្ត ណារ៉ាធីវ៉ាត់ រួមជាមួយមន្ត្រីការពារជាតិស្ម័គ្រចិត្ត បានចុះពិនិត្យកន្លែងកើតហេតុ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែមើលឃើញមានកម្រិតនៅលើផ្លូវចូល ដែលក្រាលដោយឈើសម្រាប់ចាក់សាំងនៅក្នុងរោងចក្រនោះ ស្នងការនគរបាលខេត្តបានបញ្ជាឱ្យផ្អាកបេសកកម្មនេះ រហូតដល់មានការជូនដំណឹងបន្ថែម ដើម្បីសុវត្ថិភាព។
សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានរាយការណ៍ថាអ្នកវាយប្រហារដែលមានរបាំងមុខប្រហែល ១៥ នាក់ប្រដាប់ដោយកាំភ្លើងបានចូលទៅក្នុងរោងចក្រពីខាងក្រោយ។ ពួកគេបានភ្ជង់សន្តិសុខ ហើយចងដៃពីក្រោយខ្នង។ បន្ទាប់មក ក្រុមអ្នកវាយប្រហារបានដុតរថយន្តនៅទីតាំងបីផ្សេងគ្នានៅក្នុងរោងចក្រ៕
ប្រែសម្រួលៈ ណៃ តុលា

