ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ ហេង សួរ អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ ស្ដីពី​ការ​អនុវត្ត​គន្លង​អប់រំ​ថ្មី នៅវិទ្យា​ល័យ​ទេព​ប្រណ​ម្យ ស្ថិត​នៅ​ក្នុង​ខេត្ត​កណ្ដាល

កណ្ដាល៖ នាព្រឹក​ថ្ងៃ​ទី២៥ ខែ​សីហា ឆ្នាំ​២០២៥ លោក​​ហេង សួរ រដ្ឋ​មន្រ្តី​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បាន​អញ្ជើញ​ចូល​រួមកិច្ច​ប្រ​ជុំ ស្ដី​ពី​ការ​អនុ​វត្ត​គន្លង​អប់រំ​ថ្មី ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​ លោក​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណា​រ៉ុន ឧប​នាយ​ក​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​អប់​រំ យុវ​ជន និង​កី​ឡា នៅ​វិទ្យា​ល័យ​ទេព​ប្រណ​ម្យ ស្ថិត​នៅ​ក្នុង​ខេត្ត​កណ្ដាល​។

តប​តាម​អនុ​សា​សន៍​ដ៏ខ្ពង់​ខ្ពស់​របស់​សម្តេច​មហាប​វរ​ធិ​បតី ហ៊ុន ម៉ា​ណែត នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរា​ជា​ណាច​ក្រ​កម្ពុ​ជា ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា នឹងអនុវត្តសាកល្បងគន្លងអប់រំថ្មីនេះ ក្នុងសាលាគោលដៅមួយចំនួន នៅចុងឆ្នាំ២០២៥ ។

ផ្ទាំងពាណិជ្ជកម្ម

ការអនុវត្ត​គន្លង​អប់រំ​ថ្មី​រួម​​មាន គន្លង​​វិទ្យា​សាស្រ្ត វិទ្យាសា​ស្រ្ត​សង្គម និង​គន្លង​វិជ្ជា​ជីវៈ ចាប់ពី​ថ្នាក់​ទី១០ នៅតាម​វិទ្យា​ល័យ​គោល​ដៅមួយ​ចំនួន ដោយ​ក្នុង​នោះ​រួម​មាន វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស វិទ្យា​ល័យ​ដែល​មាន​អគារ​ធន​ធាន វិទ្យា​ល័យ​មាន​មជ្ឈ​មណ្ឌល​បច្ចេក​វិទ្យា​ឌីជីថល​សហ​គមន៍ និង​វិទ្យា​ល័យ​ស្ថិត​នៅក្បែរ​តំបន់​សេដ្ឋ​កិច្ច​ពិសេ​ស​៕

To Top