រុស្សី បេីកការវាយប្រហារលេីរោងចក្រ ចម្រាញ់ប្រេងរបស់អ៊ុយក្រែន ពេញមួយយប់

ម៉ូស្គូៈ ក្រសួងការពារជាតិរុស្ស៊ី បានឧ្យដឹងថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារជា ក្រុមទៅលើរោងចក្រចម្រាញ់ ប្រេងរបស់អ៊ុយក្រែន ដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ Donbass ។
ក្រសួងបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយឆ្មក់នេះ ពាក់ព័ន្ធនឹង អាវុធច្បាស់លាស់រយៈចម្ងាយឆ្ងាយ ក៏ដូចជាយន្តហោះគ្មានមនុស្សបើកប្រយុទ្ធ ។
ក្រសួងការបរទេសរុស្ស៊ីបានបន្ថែមថា ការវាយប្រហារបាន សម្រេច គោលដៅរបស់ខ្លួន ហើយគោលដៅដែលបានកំណត់ ត្រូវបានវាយប្រហារ៕
