អ្នកកាសែត ៥នាក់ស្ថិតក្នុងចំណោមមនុស្ស ២០នាក់ដែលបាត់បង់ជីវិតដោយការវាយប្រហារតាមអាកាស ចុងក្រោយមួយដោយអ៊ីស្រាអែល

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់បានឱ្យដឹងថា អ្នកកាសែត៥នាក់ស្ថិតក្នុងចំណោមមនុស្សយ៉ាងហោចណាស់ ២០នាក់ដែលត្រូវបានសម្លាប់កាលពីថ្ងៃចន្ទនៅក្នុងការវាយប្រហារតាមអាកាសចុងក្រោយមួយរបស់អ៊ីស្រាអែលលើមន្ទីរពេទ្យ Nasser ដែលជាកន្លែងព្យាបាលដ៏ធំបំផុតនៅភាគខាងត្បូងហ្គាហ្សាស្ទ្រីប។
ការវាយប្រហារមកលើមន្ទីរពេទ្យបានកើតឡើងជាពីរដង ដោយការវាយប្រហារលើកទី២ បានវាយលុកអ្នកឆ្លើយតបដំបូង និងអ្នកយកព័ត៌មាននៅកន្លែងកើតហេតុកំពុងបោះទីតាំង។
ការវាយប្រហារលើកទី២បានចាប់យកទីតាំងផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ Alghad TV ដែលមានមូលដ្ឋាននៅហ្សកដានី។
គ្រាប់រំសេវបានវាយប្រហារដោយផ្ទាល់ទៅលើមនុស្សដែលប្រមូលផ្តុំគ្នានៅលើជណ្តើរខាងក្រៅនៃមន្ទីរពេទ្យ ដែលជារឿយៗត្រូវបានប្រើប្រាស់ដោយប្រព័ន្ធផ្សព្វផ្សាយដើម្បីថតទិដ្ឋភាពនៅទូទាំងតំបន់ Khan Younis នៅភាគខាងត្បូងហ្គាហ្សា។
អ្នកកាសែតដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារត្រូវបានកំណត់អត្តសញ្ញាណមានដូចជា Hussam al-Masri នៃកាសែត Reuters, Mohammed Salama របស់ Al Jazeera, Mariam Dagga មកពី The Associated Press, Ahmad Abu Azizនៅ Middle East Eye, និង Moas Abu Taha ៕
ប្រែសម្រួល៖ ស៊ុនលី
