ព័ត៌មានអន្តរជាតិ

ប្រៃសណីយ៍​អូស្ត្រាលី​ ផ្អាក​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​ភាគច្រើន​ដល់​សហរដ្ឋអាមេរិក​ ដើម្បី​ឆ្លើយតប​នឹង​ពន្ធគយ

The Guadian

កង់បេរ៉ា៖​ សេវាប្រៃសណីយ៍របស់ប្រទេសអូស្ត្រាលីបានឧ្យដឹងថាខ្លួនបានផ្អាកភ្លាមៗនូវសេវាកម្មប្រៃសណីយ៍ដឹកជញ្ជូនភាគច្រើនទៅកាន់សហរដ្ឋអាមេរិកមុនពេលពន្ធនាំចូលថ្មីចូលជាធរមាន។

ប្រៃសណីយ៍អូស្ត្រាលី​ បានប្រកាសនៅព្រឹកថ្ងៃអង្គារនេះថា អាជីវកម្មអូស្ត្រាលី​ ដែលលក់ផលិតផលទៅឱ្យអតិថិជនអាមេរិក​ នឹងត្រូវបានរារាំងពីការប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូន​ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល​ សម្រាប់ការដឹកជញ្ជូន ដែលមានប្រសិទ្ធភាពភ្លាមៗ។

ការសម្រេចចិត្តនេះត្រូវបានប្រកាសមុនពេលពន្ធរបស់សហរដ្ឋអាមេរិក​ ចូលជាធរមាននៅថ្ងៃសុក្រ ហើយធ្វើឱ្យប្រៃសណីយ៍អូស្ត្រាលីស្របតាមសេវាកម្មប្រៃសណីយ៍ជុំវិញពិភពលោកដែលបានបញ្ឈប់ការដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក។

ផ្ទាំងពាណិជ្ជកម្ម

Australia Post បានឧ្យដឹងថា ខ្លួននឹងបន្តដឹកជញ្ជូនសំបុត្រ និងឯកសារទៅកាន់សហរដ្ឋអាមេរិក ក៏ដូចជាកញ្ចប់ដែលត្រូវបានប្រកាសថាជាអំណោយ និងមានតម្លៃតិចជាង ១០០ដុល្លារអាមេរិក។

លោក Gary Starr អគ្គនាយកប្រតិបត្តិនៃសេវាកម្មដឹកជញ្ជូន ប្រៃសណីយ៍ និងពាណិជ្ជកម្មអេឡិចត្រូនិកនៅ Australia Post បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តត្រូវបានធ្វើឡើង​ ដើម្បីធានាបាននូវការអនុលោមតាមតម្រូវការគយ និងការការពារព្រំដែនថ្មីរបស់សហរដ្ឋអាមេរិក៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top