ព័ត៌មានអន្តរជាតិ

រង្វាន់ខ្លាឃ្មុំផេនដាមាស លើកទីពីរ ធ្វើឡើងនៅក្រុង ឆឹងទូ

ថ្ងៃទី១២ ខែកញ្ញា សកម្មភាពរង្វាន់ខ្លាឃ្មុំផេនដាមាសលើកទីពីរបានប្រារព្ធធ្វើឡើងនៅទីក្រុងឆឹងទូ ប្រទេសចិន។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ខេត្តសឺឈួនបានធ្វើសកម្មភាពបញ្ចាំងភាពយន្តឈ្មោះថា« រួមគ្នាទស្សនាភាពយន្ត» ដើម្បីធ្វើឱ្យអ្នកក្រុងនិងភ្ញៀវទេសចរទទួលយកបទពិសោធប្រើប្រាស់ចម្រុះ«ទស្សនាភាពយន្ត + » តាមរយៈការបញ្ចាំងភាពយន្តល្បីៗជាតិនិងអន្តរជាតិនិងការដាក់ចេញវិធានការមួយចំនួនដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន ។

សកម្មភាពបញ្ចាំងភាពយន្តឈ្មោះថា« រួមគ្នាទស្សនាភាពយន្ត» បានបញ្ចាំងភាពយន្តល្បីៗជាតិនិងអន្តរជាតិចំនួន ៤០ រឿង  ក្នុងនោះបូករួមទាំងភាពយន្តចូលរួមការប្រកួតប្រជែងរង្វាន់ខ្លាឃ្មុំផេនដាមាសលើកនេះ ដែលបានធ្វើឡើងតាមរោងកុនចំនួន ១៥ នៃក្រុងឆឹងទូ និងក្រុងយីពីនជាដើម។

សូមបញ្ជាក់ថា  រង្វាន់ខ្លាឃ្មុំផេនដាមាសលើកនេះបានដាក់ចេញទម្រង់ថ្មី «ភាពយន្ត +  ទេសចរណ៍វប្បធម៌ »  បានប្រកាសខ្សែទេសចរណ៍ចំនួន ១៤ ខ្សែ ដើម្បីធ្វើឱ្យទស្សនិកជនធ្វើដំណើរក្នុងខេត្តសឺឈួនតាមរយៈរឿងភាពយន្ត  ថែមទាំងនឹងផ្តល់គូប៉ុងប្រើប្រាស់សរុប ៤០ លានយាន់ប្រាក់ចិន ដើម្បីជំរុញការប្រើប្រាស់ផ្នែកទេសចរណ៍វប្បធម៌៕

To Top