BISHKEK៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា ក្រុមប្រឹក្សា ប្រតិបត្តិនៃ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា (IMF)បានអនុម័តទឹកប្រាក់ចំនួន ១២១,១លានដុល្លារ ដែលជាថវិកាសម្រាប់សង្គ្រោះបន្ទាន់ ស្ថិតក្រោមកម្មវិធីពន្លឿនឥណទាន និងហិរញ្ញវត្ថុសម្រាប់ ប្រទេសគីហ្ស៊ីស្ថានដើម្បីឆ្លើយតប ទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។ តំណាង IMF ប្រចាំនៅគីហ្ស៊ីស្ថាន បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសៅរ៍ ។
នៅក្នុងរបាយការណ៍បានដាក់ថា ទឹកប្រាក់កម្ចីសង្គ្រោះបន្ទាន់ លើកទី២របស់ IMF សម្រាប់សាធារណរដ្ឋ គីហ្ស៊ីស្ថាន គិតចាប់តាំង ពីមានផ្ទុះជំងឺឆ្លង ។
គួររំលឹកថា ដំបូងឡើយ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំនេះ ក្រុមប្រឹក្សាប្រតិបត្តិរបស់ IMF បានអនុម័តផ្តល់ប្រាក់ចំនួន ១២០,៩លាន ដុល្លារ ។
សរុបមានអ្នកឆ្លងជំងឺកូវីដ១៩ ដែលបានចុះក្នុងបញ្ជីនៅគីហ្ស៊ីស្ថាន មានចំនួន៩៣១នាក់ ទន្ទឹមនឹងនេះដែរ មានមនុស្ស ៦៥៨នាក់ បានជាសះស្បើយ និង១២នាក់បានស្លាប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា