Covid-19

បារាំង នឹងបន្ធូរបន្ថយការរឹតត្បិត ចំពោះការធ្វើដំណើរ

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសបារំាង នឹងចាប់ផ្តើមបន្ធូរបន្ថយ ទៅលើការរឹតត្បិត ចំពោះការធ្វើដំណើរ ។

លោកនាយករដ្ឋមន្ត្រី Edouard Philippe បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសបារាំង នឹងចាប់ផ្តើមបន្ធូរបន្ថយ ទៅលើការរឹតត្បិត ចំពោះការធ្វើដំណើរ ដោយគិតចាប់ផ្តើមបន្ទាប់ពីថ្ងៃចន្ទខាងមុខតាមរយៈ “ដំណើរការជាបណ្តើរៗ” ដែលនឹងបន្ត២-៣សប្តាហ៍ទៀត ដើម្បីចៀសវាងការកើនឡើង ជាថ្មីនៃជំងឺកូវីដ១៩ ។

យ៉ាងណាមិញ រាល់ការធ្វើដំណើរនៅតែមិនត្រូវ បានឲ្យមានការប្រមូលផ្តុំគ្នាច្រើននោះទេ ហើយតំបន់សំខាន់ៗដូចជានៅ Rue de Rivoli មិនត្រូវបានអនុញ្ញតឲ្យ រថយន្តបើកចូលឡើយ ។

គួរបញ្ជាក់ថា តួលេខនៃអ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅក្នុងប្រទេសបារាំង មានរហូតដល់ ២៦.៣១០នាក់ ខណៈអ្នកឆ្លងជំងឺមាន ជាង ១៣៩.០០០នាក់ និងអ្នកជាសះស្បើយមានចំនួន ៥៦.០៣៨នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top