Covid-19

កូរ៉េខាងត្បូង រាយការណ៍ករណី កូរ៉ូណាថ្មីចំនួន ៣៤ករណី

" "

បរទេស៖ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពី ករណីមេរោគកូរ៉ូណាថ្មីចំនួន៣៤ករណី នៅថ្ងៃអាទិត្យនេះ ហើយនោះគឺជាចំនួនប្រចាំថ្ងៃខ្ពស់បំផុត ក្នុងរយៈពេលមួយខែ ក្រោយមានការឆ្លងតិចតួច បានកើតមានឡើង នៅតំបន់ជុំវិញក្លិបរាត្រី ជាទីដែលអ្នកជម្ងឺបានមកលេង។ 

មជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជម្ងឺកូរ៉េ ហៅកាត់ថា KCDC  តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា នៅក្នុងចំណោមករណីឆ្លងវីរុសកូវីដ១៩ថ្មីទាំងនោះ ២៦ករណី គឺបានឆ្លងនៅក្នុងស្រុក ហើយចំនួន៨ផ្សេងទៀត គឺជាករណីនាំចូលពីបរទេស។ 

" "

គួរបញ្ជាក់ថា ការផ្ទុះឆ្លងកើនឡើងជាថ្មីនេះ បានធ្វើឲ្យទីក្រុងសេអ៊ូល ធ្វើការបិទជាបណ្ដោះអាសន្ន នូវទីតាំងកំសាន្ត ពេលរាត្រីទាំងអស់ភ្លាមៗ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ទីក្រុងសេអ៊ូលបាននិយាយថា ខ្លួនកំពុងតែតាមដានរកមនុស្សប្រហែល ១.៥០០នាក់ ដែលបានទៅលេងនៅក្លិបរាត្រី និងស្នើឲ្យអ្នកដែលទើបទៅលេងកាលពីចុងសប្ដាហ៍មុន ស្នាក់នៅដាច់ដោយឡែកពីគេ សម្រាប់រយៈពេល ១៤ថ្ងៃ និងធ្វើតេស្ត៕

" "

 ប្រែសម្រួល៖ ប៉ាង កុង 

To Top