ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក នៅមុននេះបន្តិថា «ទាហានថៃបានបន្តបំពាន លើអធិបតេយ្យភាពកម្ពុជា ដោយបានបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមទាំងបានប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែក មកលើប្រជាពលរដ្ឋកម្ពុជាផងដែរ»។






