ឧត្តមសេនីយ៍ទោ ចាន់ ដារ៉ាវុទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរបួសរបស់ ពលបាលឯក ម៉ន ភក្រ្តា ដែលរងរបួសធ្ងន់ត្រូវភ្នែកខាងស្តាំ ដែលបង្កឡើងដោយទាហានសៀម

ឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ចាន់ ដារ៉ាវុទ្ធ នាយក នាយកដ្ឋានសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ អមដំណើរដោយនាយករង ឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ព្រុំ សត្ថារដ្ឋ និងនាយករង ឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត សៅ ស៊ីដូណា បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរបួសរបស់ ពលបាលឯក ម៉ន ភក្រ្តា នៅអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ដែលបានរងរបួសធ្ងន់ត្រូវភ្នែកខាងស្តាំ ដែលបានបង្កឡើងដោយទាហានសៀមបានឈ្លានពានបង្កហឹង្សាមកលើប្រជាជនខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង។
លោកនាយក បានប្រគល់ថវិកាជូនអ្នកជំងឺ ដែលជាអំណោយរបស់ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក និង លោកជំទាវ ព្រមទាំងបានផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរ ពលបាលឯក ម៉ន ភក្រ្តាអោយឆាប់បានជាសះស្បើយ។ ប្រមុខថ្នាក់ដឹកនាំទាំងអស់តែងតែយកចិត្តទុកដាក់ជានិច្ចដល់សុខទុក្ខកងទ័ពនិងប្រជាជន ព្រមទាំងបានទទួលការព្យាបាលយ៉ាងល្អពីសំណាក់វេជ្ជបណ្ឌិតនិងក្រុមគ្រូពេទ្យទាំងអស់យ៉ាងយកចិត្តទុកដាក់បំផុត។





