ព័ត៌មានជាតិ

សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ចូលរួមបុណ្យកាន់បិណ្ឌវេនទី ១១ នៅវត្តជម្ពូសុវណ្ណ ហៅវត្តត្រពាំងព្រីង

ត្បូងឃ្មុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី ១១ នៅវត្តជម្ពូសុវណ្ណ ហៅវត្តត្រពាំងព្រីង ក្នុងស្រុកពញាក្រែក នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥។

ក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានប្រគេនបច្ច័យចំនួន ១០ លានរៀល សម្រាប់កសាងសមិទ្ធផលក្នុងវត្ត រួមជាមួយទេយ្យទាន និងគ្រឿងឧបភោគបរិភោគជាច្រើនទៀតដល់ព្រះសង្ឃ។

ជាមួយគ្នានេះ សម្តេចក៏បានចែកក្រម៉ា និងបច្ច័យដល់យាយជី តាជី ចំនួន ២០០ នាក់ផងដែរ៕

ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/

To Top