ព័ត៌មានជាតិ

ពន្ធនាគារខេត្តមណ្ឌលគិរី អនុញ្ញាតអោយអ្នកជាប់ឃុំ បានចូលរួមធ្វើបុណ្យ

មណ្ឌលគិរីៈ ជនជាប់ឃុំជាច្រើនអ្នកដែលកំពុងអនុវត្តន៍ទោសក្នុងពន្ធនាគារខេត្តមណ្ឌលគិរី ត្រូវបានអនុញ្ញាតអោយចូលរួមសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រ បង្សុកូល ដែលប្រព្រឹត្តទៅក្នុងពន្ធនាគារផ្ទាល់នាព្រឹកថ្ងៃទី១៩កញ្ញានេះ ក្រោមការដឹកនាំពីលោកមុិញ រដ្ឋា ប្រធានពន្ធនាគារ។

ប្រធានពន្ធនាគារលោកមុិញ រដ្ឋា បញ្ជាក់ថា  អង្គភាពពន្ធនាគារខេត្តមណ្ឌលគិរី បាននិមន្តព្រះសង្ឃចំនួន០៤អង្គ និងលោកអាចារ្យ០១រូប ប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រ បង្សុកូល  ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ញ្ញាតិការទាំងប្រាំពីរសណ្តានដែលបានចែកកាល ទៅកាន់លោកខាងមុខ និងវីរ:កងទ័ពដែលបានពលីជីវិត ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី១២ នេះ។

លោកថា នៅក្នុងឱកាសនោះ អង្គភាពពន្ធនាគារ ក៏បានអនុញ្ញាតឲ្យជនជាប់ឃុំចូលរួមសូត្រមន្តរាប់បាត្រ និងបានរៀបចំសម្លរការី២ខ្ទះ នំប៉័ង១០០០ដើម ចែកជូនដល់ជនជាប់ឃុំគ្រប់រូបក្នុងពន្ធនាគារផងដែរ៕

ដោយៈចាន់បុត្រ|មណ្ឌលគិរី|Dap News

To Top