ហុងគ្រី ថ្កោលទោសលោកខាងលិចមួយចំនួន ថាលាក់ពុត ជុំវិញការនាំចូលប្រេងពីរុស្ស៊ី

ហុងគ្រី៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានចោទប្រកាន់ប្រទេសនៅអឺរ៉ុបខាងលិចមួយចំនួនថា “លាក់ពុត” ដោយថា ពួកគេអះអាងជាសាធារណៈថាបានបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី ប៉ុន្តែបន្តទិញដោយប្រយោល។
លោក Szijjarto បានលេីកឡេីងថា ប្រទេសហុងគ្រីមានត្រឹមតែ ២.២ភាគរយនៃការនាំចេញប្រេងឆៅសរុបរបស់រុស្ស៊ី ខណៈដែល ៩៧.៨ភាគរយត្រូវបានទិញដោយប្រទេសផ្សេងទៀត នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសហុងគ្រី។
លោកបានការពារការពឹងផ្អែករបស់ប្រទេសហុងគ្រី លើថាមពលរុស្ស៊ី ដោយលើកឡើងពីភូមិសាស្ត្រជាប់ដីរបស់ខ្លួន និងបញ្ជាក់ថា បំពង់បង្ហូរប្រេងជំនួសពីក្រូអាត មិនទាន់អាចធានាការផ្គត់ផ្គង់ពេញលេញសម្រាប់ហុងគ្រី និងស្លូវ៉ាគី ដែលនៅជិតខាងបាននោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
