ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា ប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ នូវជំហរកម្ពុជា ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាង កម្ពុជា-ថៃ

ភ្នំពេញ ៖ នៅចំពោះមុខ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ, ប្រមុខការទូតកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតនូវជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឱ្យបានពេញលេញរវាង កម្ពុជា-ថៃ.

នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ អំឡុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។

លោក បានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឱ្យបានពេញលេញនិងដោយសុទ្ធចិត្តចំពោះកិច្ចព្រមព្រៀងនានា ដើម្បីឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ៕

To Top