អាកាសយានដ្ឋាន នាទីក្រុងមុយនីច ប្រទេសអាល្លឺម៉ង់លប់ចោលជើងហោះហើរទាំងអស់ បន្ទាប់ពីរកឃើញមានដ្រូនហោះហើរនៅក្បែរ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅព្រឹកថ្ងៃសៅរ៍នេះបានឲ្យដឹងថា អជ្ញាធរគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់អាល្លឺម៉ង់ (DFS) បានរឹតបន្តឹងប្រតិបត្តិការហោះហើរ នៅអាកាសយានដ្ឋាន Munich កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីមានរបាយការណ៍អំពីសកម្មភាពយន្តហោះគ្មានមនុស្សបើក នៅក្នុងតំបន់ជុំវិញអាកាសយានដ្ឋាន។
អាកាសយានដ្ឋានបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាការប្រុងប្រយ័ត្ន ប្រតិបត្តិការហោះហើរទាំងអស់នៅអាកាសយានដ្ឋានត្រូវបានផ្អាករហូតដល់ មានការជូនដំណឹងបន្ថែម។
តាមប្រភពដដែលមកទល់នឹងពេលនេះ នៅមិនមានការកំណត់ពេលវេលាភ្លាមៗ សម្រាប់ការបន្តជើងហោះហើរឡើងវិញត្រូវបានប្រកាសនៅឡើយទេ៕
ប្រែសម្រួល៖ ស៊ុន លី
