ព័ត៌មានអន្តរជាតិ

លោក Netanyahu អះអាងថាចំណាប់ខ្មាំងជនជាតិអ៊ីស្រាអ៊ែល នឹងត្រូវដោះលែងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាលោកសង្ឃឹមថានឹងអាចប្រកាសអំពីការដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅហ្គាហ្សា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ក្រុមហាម៉ាស់បានយល់ព្រមដោះលែងចំណាប់ខ្មាំងក្រោមផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកាលពីថ្ងៃសុក្រ។ 

យ៉ាងណាក្តីផែនការនេះមិនបាននិយាយអំពីការរំសាយអាវុធទេ ហើយពួកគេបានទាមទារឱ្យមានការចរចាលើប្រធានបទផ្សេងទៀត រួមទាំង បញ្ហាផ្សេងទៀតដែលបានលើកឡើង នៅក្នុងសំណើរបស់សហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយកាលពីថ្ងៃសៅរ៍ លោក Netanyahu បានប្តេជ្ញាថា ក្រុមហាម៉ាស់នឹងត្រូវបានដកហូតអាវុធ ហើយហ្គាហ្សានឹងក្លាយជាតំបន់គ្មានយោធា ។ លោក​បាន​បន្ថែម​ថាមិន​ថា​វិធី​ងាយ​ឬ​ពិបាក​ទេ ប៉ុន្តែ​វា​នឹង​សម្រេច​បាន។

ក្រោយបន្តិចនៅថ្ងៃសៅរ៍ ក្រុមហាម៉ាស់បាននិយាយថា អ៊ីស្រាអែលកំពុងបន្តប្រព្រឹត្ត ការសម្លាប់រង្គាល បន្ទាប់ពីការវាយប្រហារវាយប្រហារលើតំបន់ហ្គាហ្សានៅពេលព្រឹកខណៈដែលកិច្ចចរចា​បទឈប់បាញ់​ដោយ​ប្រយោល​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស​គ្រោង​នឹង​ចាប់ផ្តើម​នៅ​អេហ្ស៊ីប​នៅ​ថ្ងៃ​ចន្ទ៕

ប្រែសម្រួល៖ស៊ុនលី

To Top