ស៊ីរីចាប់ផ្តើមការបោះឆ្នោតជាលើកដំបូង ក្រោយការដួលរលំនៃរដ្ឋាភិបាល លោកអាសាដ

បរទេស៖យោងតាមការចេញផ្សាយរបស់ RTការបោះឆ្នោតសភាជាលើកដំបូងចាប់តាំងពីការដួលរលំនៃរដ្ឋាភិបាលរបស់លោក Bashar Assad បានបញ្ចប់នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ។
មនុស្សចន្លោះពី ៧០០០ ទៅ ៨០០០ នាក់ដែលត្រូវបានជ្រើសរើសដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលនៃសាធារណរដ្ឋអារ៉ាប់ស៊ីរីបានជ្រើសរើសសមាជិកសភាចំនួន ១៤០នាក់។
ដោយឡែកសមាជិកសភាតំណាងចំនួន៧០នាក់ទៀតក្នុងចំណោមសមាជិក២១០រូប នឹងត្រូវតែងតាំងដោយប្រធានាធិបតីបណ្តោះអាសន្ន លោក Ahmed al-Sharaa ខណៈដែលបញ្ជីឈ្មោះចុងក្រោយនឹងត្រូវប្រកាសនៅថ្ងៃចន្ទ។
យោងតាមការបញ្ជាក់ដោយក្រុមមន្ត្រីស៊ីរី បេក្ខជនជាង ១៥០០ នាក់ នោះក៏មានរួមទាំងស្ត្រីជាង២០០នាក់បានឈរឈ្មោះសម្រាប់សភាដែលនឹងមានអាណត្តិជារៀងរាល់៣០ខែម្តងនេះផងដែរ។
ខេត្ត Sweida ភាគឦសានដែលកាន់កាប់ដោយជនជាតិឃឺដ និងភាគខាងកើតនៃប្រទេសស៊ីរីភាគតិច Druze ដែលបានរងការសម្លាប់រង្គាលលើជនជាតិភាគតិច Alawites Druze និងគ្រិស្តបរិស័ទ ត្រូវបានដកចេញពីដំណើរការនេះ ដោយសារពួកគេស្ថិតនៅក្រៅការគ្រប់គ្រងរបស់ទីក្រុងដាម៉ាសហើយកៅអីចំនួន៣២របស់ពួកគេនឹងត្រូវរក្សាទុកឲ្យនៅទទេសិន៕
ប្រែសម្រួល៖ស៊ុនលី
