បរទេស៖ The South China Morning Post ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា បានសរសេរថា មេធាវីរបស់ក្រុមការងារសិទ្ធមនុស្ស របស់ប្រទេសចិនលោក Zhang Xuezhong ត្រូវបានគេជឿជាក់ថា បានបាត់ខ្លួនកាលពីថ្ងៃអាទិត្យ ។
ការបាត់ខ្លួននេះត្រូវបានគេដឹងថា បានកើតឡើងបន្ទាប់ពី លោកបានសរសេរលិខិត បែបរិះគន់មួយនៅលើ បណ្តាញសង្គមយក្ស WeChat ទៅលើការងាររបស់រដ្ឋាភិបាល ក្នុងការកិច្ចការងារប្រយុទ្ធប្រឆាំង ទៅនឹងកូវីដ១៩។
នៅក្នុងលិខិតនោះលោក Zhang បាននិយាយថា របៀបនៃការគ្រប់គ្រងកូវីដ១៩ របស់ប្រទេសគឺជារូបតំណាង ដ៏ច្បាស់លាស់និងចាក់ឬស យ៉ាងជ្រៅទៅក្នុងថ្នាក់ដឹកនាំរបស់ប្រទេស។
គួរឲ្យដឹងដែរថាកន្លងមករដ្ឋាភិបាលចិន មានភាពតានតឹងខ្លាំងណាស់ ជាមួយនឹងពាក្យទិះតៀន ទាំងឡាយទៅលើគោលនយោបាយ របស់ខ្លួនដោយធ្លាប់ទាំងមាន អ្នកដែលត្រូវចាប់ខ្លួនផង អ្នកដែលបាត់ខ្លួនផង ក្រោយពេលពួកគេវាយប្រហារ ពាក្យសម្តីមកលើរដ្ឋបាលរបស់ខ្លួន ៕
ប្រែសម្រួល៖ ស៊ុន លី