គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃពុធ តួកគី មានអ្នកឆ្លងជំងឺ កូវីដ១៩កើនឡើងលើសពី ១៤៣.០០០នាក់ ទន្ទឹមនឹងនេះដែរ ប្រទេសអ៊ីរ៉ង់ មានអ្នកឆ្លងហួសពី ១១២.០០០នាក់ ។
សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសតួកគី ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរ ជាងគេនៅមជ្ឈិមបូព៌ា បានកើនឡើងដល់ ១៤៣.១១៤នាក់ ទន្ទឹមនឹងនេះដែរ សរុបអ្នកស្លាប់គិតត្រឹមថ្ងៃពុធ មានចំនួន ៣.៩៥២នាក់ ។
ចំណែកប្រទេសអ៊ីរ៉ង់វិញ គិតត្រឹមថ្ងៃពុធ ត្រូវបានគេបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១.៩៥៨នាក់ នាំឲ្យអ្នកឆ្លងជំងឹសរុប មានរហូតដល់ ១១២.៧២៥នាក់ ។
ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ក្នុងបញ្ជីមានអ្នកស្លាប់បន្ថែមទៀតចំនួន ៥០នាក់ ដែលនាំឲ្យអ្នកស្លាប់សរុប មានរហូតដល់ ៦.៧៨៣នាក់ ចាប់តាំងពីមានករណីផ្ទុះជំងឺនៅអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា