ជនរងគ្រោះជនជាតិកូរ៉េ លោក គីម យូនសាំង ដាក់ពាក្យប្តឹងឈ្មោះ គីម ជេសុក KIM JAESUK និងមិត្តស្រីឈ្មោះ ស៊ីន ស៊ាង ករណី គម្រាមកំហែងឲ្យតម្កល់មូលប្បទានប័ត្រចំនួន ២សន្លឹកមានទឹកប្រាក់ 466,400 USD (សែសិបប្រាំមួយម៉ឺនប្រាំមួយពាន់បួនរយដុល្លារសហរដ្ឋអាមេរិក)
ភ្នំពេញ: លោក គីម យូនសាំង (KIM YOON SANG) អាយុ៥៧ឆ្នាំជាជនជាតិកូរ៉េ ដែលអះអាងថា ជានរងគ្រោះ លោក គីម យូនសាំង បានដាក់ពាក្យប្តឹង ឈ្មោះ គីម ជេសុក KIM JAESUK និងមិត្តស្រីឈ្មោះ ស៊ីន ស៊ាង ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដែលបានឃុបឃឹតគ្នា ករណី គម្រាមកំហែងបង្ខំឲ្យដាក់តម្កល់មូលប្បទានប័ ត្រ០២សន្លឹងមានទឹកប្រាក់ 466,400 USD (សែសិបប្រាំមួយម៉ឺនប្រាំមួយពាន់បួនរយដុល្លារសហរដ្ឋអាមេរិក)។

យោងតាមពាក្យបណ្តឹងគឺ សំណើសុំប្តឹងបន្ថែមលើសំណុំរឿងព្រហ្មទណ្ឌលេខ១៥១០ ចុះថ្ងៃទី១៤.១០.២០២៥ ប្តឹង ឈ្មោះ KIM JAESUK អាយុ៦៧ឆ្នាំ ជនជាតិកូរ៉េ និងឈ្មោះ ស៊ីន ស៊ាង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបុរីពិភពថ្មីឡាសែនសុខ២ ផ្ទះលេខ៣៨ ផ្លូវ៦អា ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី។

យោងតាមពាក្យបណ្តឹងលើកឡើងថា សូមប្ដឹងឈ្មោះទាំងពីរខាងលើ ករណី គម្រាមកំហែង ឲ្យដាក់តម្កល់ មូលប្បទានប័ត្រ ២សន្លឹក។ លើសពីនេះ នៅពេលលោកបានសងប្រាក់រួច ឈ្មោះ KIM JAESUK បានយកមូលប្បទានប័ត្រទាំងពីរសន្លឹក ចុះកាលបរិច្ឆេទ ចំនួនទឹកប្រាក់ និងចុះហត្ថលេខដោយខ្លួនឯង យកទៅបញ្ជាក់នៅធនាគាររួចយកទៅប្តឹងលោកនៅ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។

នៅថ្ងៃទី២៧.១០.២០២៥ ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះមកចាប់ខ្លួនលោកតាមដីកាបញ្ជាឲ្យចូលខ្លួន របស់អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ យកទៅសួរនាំដោយបានប្រាប់ថា មុនចេញដីកាបញ្ជាឲ្យចូលបានធ្វើការកោះហៅលោកចំនួន ២លើក តែខ្ញុំមិនបានទទួលលិខិតកោះហៅទាំង ២លើកនោះទេ។

នៅពេលចាប់ខ្លួនលោករួចពួកគេមិនបាននាំលោកទៅសួរនាំនៅ កងរាជអាវុធហត្ថលើផ្ទៃប្រទេសនោះទេ គឺនាំលោកទៅឃ្លាំងមួយកន្លែងនៅទល់មុខអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ប្រាប់ថានៅនោះទូលាយស្រួលធ្វើការងារ។

យោងតាមពាក្យបណ្តឹងមានខ្លឹមសារថា កាលពីអំឡុងខែមករាឆ្នាំ២០២១ ជនជាតិកូរ៉េបានខ្ចីប្រាក់ពីឈ្មោះ គីម ជេសុក KIM JAESUK សរុបចំនួន 418,200 USD។

លោក គីម យូនសាំង ដែលជាជនរងគ្រោះបានលើកឡើងក្នុងពាក្យបណ្តឹងថា បន្ទាប់ពីលោកបានសងប្រាក់ឲ្យទៅឈ្មោះ KIM JAESUK វិញជាបន្តបន្ទាប់ តាមរយៈគណនីធនាគារ ABA រហូតដល់ ចំនួន 505,340 USD ស្រាប់តែឈ្មោះទាំងពីរនាក់ខាងលើ បានយកមូលប្បទានប័ត្រពីរសន្លឹកនេះ ចុះកាលបរិច្ឆេទ ចំនួនទឹកប្រាក់,ហត្ថលេខា ខ្លួនឯងទៅទូទាត់នៅធនាគារ រួចយកទៅប្តឹងលោកនៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។

ជនរងគ្រោះលើកឡើងទៀតថា រូបលោកពុំទាន់បានទទួលលិខិតកោះហៅចូលទៅឆ្លើយបំភ្លឺនៅកងរាជអាវុធហត្ថលើផ្ទៃប្រទេសផង ស្រាប់តែមានកម្លាំងកងរាជអាវុធហត្ថបានចុះមកចាប់ខ្លួនលោក តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ។

នៅពេលចាប់លោករួច មន្ត្រីទាំងនោះគម្រាមកំហែងឲ្យលោកសងប្រាក់ 660,000 USD ទៅឈ្មោះ ស៊ីន ស៊ាង និងឈ្មោះ KIM JAESUK ដោយពួកគេបង្ខំលោកដូចខាងក្រោម៖
ចំណុចទី១.ឲ្យលោកផ្ទេរប្រាក់ចំនួន 20,000 USD ទៅគណនីធនាគារឈ្មោះ SIN SEANG របស់ឈ្មោះ ស៊ីន ស៊ាង ។
ចំណុចទី២.ឲ្យលោកផ្តិតមេដៃលើកិច្ចសន្យាព្រមព្រៀងទូទាត់ប្រាក់ចំនួន 660,000 USD ចុះថ្ងៃ២៩.១០.២០២៥ ។
ចំណុចទី ៣.បានឲ្យលោកចេញមូលប្ប ទានប័ត្ររបស់ធនាគារ ABA ០៤សន្លឹក សរុបប្រាក់ 660,000 USD ឲ្យឈ្មោះ ស៊ីន ស៊ាង។
ចំណុចទី ៤.ឲ្យលោកផ្តិតមេដៃផ្ទៃសិទ្ធិកាន់កាប់ដីចំនួន ៩កន្លែង ឲ្យទៅឈ្មោះ ស៊ីន ស៊ាង ។

សម្រាប់ជនរងគ្រោះបន្ថែមថា ពួកគេនិយាយថា បើលោលមិនព្រមធ្វើតាមនេះទេ នឹងយកលោកដាក់គុក ។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជួយស្រាវជ្រាវ និងរកយុត្តិធម៌ឲ្យលោក ដោយក្តីអនុគ្រោះ ។

លោកបានដាក់ពាក្យបណ្ដឹងប្ដឹងឈ្មោះទាំងពីរខាងលើ ករណី គម្រាមកំហែង ឲ្យដាក់តម្កល់មូលប្បទានប័ត្រ ២សន្លឹក។ នៅពេលលោកសងប្រាក់រួច ឈ្មោះ KIM JAESUK បានយកមូលប្បទានប័ត្រទាំងពីរសន្លឹក ចុះកាលបរិច្ឆេទ ចំនួនទឹកប្រាក់ និងចុះហត្ថលេខដោយខ្លួនឯង យកទៅបញ្ជាក់នៅធនាគាររួចយកទៅប្តឹងលោកនៅ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ពីបទ មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន។

អាស្រ័យដូចនេះ សូម លោកឧត្តមសេនីយ៍ឯក ប្រធាន មេត្តា ជួយស្រាវជ្រាវ និងរកយុត្តិធម៌ឲ្យរូបលោកដោយក្តីអនុគ្រោះ ។
ជុំវិញករណីនេះទាំងជនរងគ្រោះនិងមជ្ឈដ្ឋានទូទៅចង់ឃើញចំណាត់ការដ៏ម៉ឹងម៉ាត់ពីស្ថាប័នជំនាញរបស់រដ្ឋ ជាពិសេសគឺអង្គភាពប្រឆាំងអំពើពុករលួយ គួរតែចាត់វិធានការផ្លូវច្បាប់លើមន្ត្រីខិលខូចមួយចំនួន ដែលឈ្លៀតឱកាស និងប្រើប្រាស់អំណាចទៅគៀបសង្កត់និងជំរិតទារប្រាក់ក្នុងរូបភាពផ្សេងៗ លើអ្នកវិនិយោគជាជនជាតិកូរ៉េនិងជាតិសាសន៍ដទៃទៀតធ្វើឲ្យបាត់បង់ទំនុកចិត្ត ដល់អ្នកវិនិយោគ ដែលពួកគាត់កំពុងតែបោះទុនវិនិយោគនៅកម្ពុជា បង្កើតការងារយ៉ាងច្រើនដល់កូនខ្មែរផងដែរ៕




