បរទេស៖ អ្នកគិតជនជាតិអាឡឺមង់ នៅស.វទី ១៨ គឺលោក Adam Weishaupt បានដឹងថាគំនិតគាត់អាចធ្វើអោយសាយភាយដល់សកលលោកដែលជា Conspiracy Theories ហើយក៏នឹងជំរុញ អោយកើតជារឿង ប្រលោមលោក ដែលលក់ដាច់បំផុត និងធ្វើជាភាពយន្តផងដែរ។ រហូតគាត់អាយុ៣៦ ជនរួមជាតិគាត់ដ៏ច្រើនស្រឡាំងកាំងគ្រប់ៗគ្នា ដោយរកឃើញថាសាស្រ្តា ចារ្យដ៏គួរអោយគោរព របស់ពួកគេ បានក្លាយទៅជា សត្រូវដ៏គ្រោះថ្នាក់ របស់រដ្ឋ ដែលក្រុម អាថ៌កំបាំងពួកគេគឺ Illuminati ត្រូវបានមើលឃើញថាគំរាមកំហែងដល់គ្រិះរបស់សង្គម។
លោក Weishaupt កើតនៅឆ្នាំ ១៧៤៨ នៅ Ingolstadt ជាក្រុងមួយនៅ Bavaria (ឥឡូវនេះជាក្រុងទំនើបមួយនៅអាលឺម៉ង់) ជាអ្នកកាន់សាសនាជ្វីវ ហើយដូរមកគ្រឹស្ទសាសនាវិញ ។ នៅកំព្រាតាំងពីតូច បានឳពុកមាជួយ ចិញ្ចឹមអប់រំ នៅសាលាសាសនាគ្រឹស្ទ។ គាត់រៀនចប់ បានក្លាយជាសាស្រ្តាចារ្យ ផ្នែកច្បាប់នៅ University of Ingolstadt បន្ទាប់មកមានប្រពន្ធ ។ ក្នុងអាជីពរបស់គាត់ គាត់បានធ្វើការងារនេះរហូតដល់ឆ្នាំ ១៧៨៤ ទើបរដ្ឋការ Bavarian បានដឹងពីគំនិតដ៏គ្រោះថ្នាក់របស់គាត់។ ពេលគេសិក្សាពីប្រវត្តិរៀនសូត្ររ បស់គាត់ ទើបគេដឹងថា លោក Weishaupt តែងតែមានគំនិត រសប់រសល់ស្រមើស្រម៉ៃ មិនចេះចប់ ។ កាលនៅតូច គាត់ជាអ្នកអានដ៏ឆ្លាត គាត់បានមើលសៀវភៅ របស់អ្នកប្រាជ្ញទស្សនៈវិទ្យាបារាំង ក្នុងបណ្ណាល័យពូរបស់គាត់ ។ Bavaria នៅសម័យនោះជោគជាំ ដោយទិដ្ឋិដែលមានលក្ខណៈអភិរក្សនិយមនិងកាតូលិកខ្លាំង ។
លោក Weishaupt គិតថា រាជានិយមនិងព្រះវិហារ (church) តំណាងអោយការជិះជាន់ សេរីភាពនៃការគិត (freedom of thought) ។គាត់ឆ្វេងយល់ថា គំនិតសាសនា លេងក្លាយទៅជា ប្រពន្ធ័ជំនឿដែលគ្រប់លក្ខណៈ ដើម្បីដឹកនាំសង្គមទំនើប បានទៀតហើយ គាត់ក៏បានសម្រេចចិត្ត ស្វែងរកទម្រង់ នៃការបង្កើតពន្លឺថ្មីមួយឡើង “illumination” គឺជាបណ្តុំគំនិត និង ការអនុវត្តន៍ដែលអាច ធ្វើបានដើម្បីប្តូរ របៀបដឹកនាំរដ្ឋរបស់សង្គមអឺរ៉ុប ។ ក្រុម Freemasonry បានពង្រីកគំនិតរហូតពាសពេញអឺរ៉ុបក្នុងពេលនោះដែលធ្វើអោយមានការទាក់ទាញដល់អ្នកគិតបែបសេរីជាច្រើន (freethinker) ។
លោក Weishaupt មានគំនិតទៅដល់ ការបបួលចូលរួម ជាការជួលថែមទៀត ដោយមានក្រុមគាត់ បានដុះដាល នូវគំនិតនេះជាច្រើនតាមរយៈសៀវភៅដែលមានគតិល្អៗ ក្នុងនោះហើយឈានដល់ មានក្រុមសម្ងាត់ នៃបណ្ឌិត៧ក្រុម “Mysteries of the Seven Sages of Memphis” និងក្រុម Kabbala ព្រមទាំងឈានដល់ការបង្កើត ក្រុមសំងាត់ នៃសង្គមដោយខ្លួនគាត់ផ្ទាល់តែម្តង ។
សង្គមនៃភាពអាថ៌កំបាំង
លោក Weishaupt មិនមែនប្រឆាំងខ្ទាស់ នឹងសាសនានោះទេ តែសាសនាគួរតែឋិត ក្នុងផ្លូវមួយដែលត្រូវ ប្រតិបត្តិនិងកោតខ្លាច។ គំនិតរបស់គាត់ ដោយតាមសំណេរគាត់គឺថា ផ្តល់អោយសេរីភាពចេញពី ការរើសអើងសាសនា បណ្តុះគុណធម៌សង្គម តុបតែងលំអនូវគុណធម៌នេះ អោយបានអស្ចារ្យរីកចម្រើន ទៅមុខជាលំដាប់ ហើយអាចបង្កើតបាននូវ សុខសុភមង្គលជាសកល នោះឯង ។ ដើម្បីសម្រេចបាន នូវកត្តាទាំងនេះ វាចាំបាច់ត្រូវបង្កើត “សណ្ឋាននៃសេរីភាព និង សមភាពនៃសេចក្តីថ្លៃថ្នូរ ចេញពីឧបសគ្គ ដែលឋិតនៅក្រោមការបង្គាប់បញ្ជា ក្រោមឋានៈ និងក្រោមក្រុមអភិជនជាដើម។ របស់ទាំងនេះតែងតែ នៅជាប់នឹងការរស់នៅ របស់យើងរហូតមក។
នៅថ្ងៃទី១ ឧសភា ឆ្នាំ ១៧៧៦ ក្រុម Illuminati ដំបូងបង្អស់ បានបង្កើតបទបញ្ញត្តិ នៅក្នុងព្រៃមួយក្បែក្រុង Ingolstadt។ នៅពេលយប់មួយ ដោយមានពន្លឺចន្លុះបំភ្លឺ និងមានមនុស្ស៥នាក់ ពួកគេសម្រេចបាន ច្បាប់មួយចំនួន ដើម្បីចាត់ចែង បទបញ្ញត្តិ (Order) នោះ ។ គ្រប់បេក្ខជននាពេលខាងមុខ ទាំងអស់ដែលចុះឈ្មោះ ត្រូវមានការយល់ព្រមពីសមាជិក ហើយត្រូវតែជាអ្នក មានកេរ្តិ៍ឈ្មោះល្បីរន្ទឺ ដែលត្រូវមានតំណភ្ជាប់ ល្អប្រសើ ក្នុងគ្រួសារនិងសង្គម និងជាអ្នកមានទ្រព្យស្តុកស្តម្ត ទៀតផង។
ក្នុងការចាប់ផ្តើមដំបូង សមាជិកភាពនៃបទបញ្ញត្តិ នោះមាន៣កំរិត ៖ កំរិតនវកជន (អ្នកថ្មី) កំរិត minervals ហើយក្រុម illuminated minervals ។ Minerval គឺគេសំដៅលើអទិទេពនៃបញ្ញារបស់រ៉ូមាំង “The Roman goddess of wisdom” ហើយសម្រាប់ពាក្យ Minerva វិញ គឺឆ្លុះបង្ហាញពីគោលបំណង របស់បទបញ្ញត្តិ ហើយពង្រីកចំណេះដឹង ពិតប្រាកដ រឺជាពន្លឺអំពីថាតើ សង្គមនិងរដ្ឋ ត្រូវបានរៀបចំឡើងវិញ យ៉ាងដូចម្តេច។
នៅឆ្នាំបន្ទាប់ក្រោយមក បទបញ្ញត្តិសម្ងាត់របស់លោក Weishaupt បានមានចំនួនច្រើនឡើង ជាលំដាប់និងមានភាពចម្រុះទៀតផង ដែលអាចមានសមាជិកចំនួន៦០០ នៅឆ្នាំ ១៧៨២។ មានមមុស្សសំខាន់ៗ ជាបុគ្គល សាធារណៈ ជាអ្នក Bavaria ដូចជា Baron Adolph von Knigge ជាដើម។ ថ្វីបើកាលគ្រាដំបូង ក្រុម Illuminati មានកម្រិតលើសិស្សរបស់លោក Weishaupt ក៏ដោយ សមាជិកភាពបានកើនឡើង ជាលំដាប់រួមមាន អភិជន អ្នកនយោបាយ វិជ្ជបណ្ឌិត អ្នកច្បាប់ ចៅក្រម ព្រមទាំងបញ្ញាវន្ត និងអ្ននិពន្ធនាំមុខឯទៀតដូចជាលោក Johann Wolfgang von Goethe ជាដើម។ នៅចុងឆ្នាំ ១៧៨៤ ក្រុម Illuminati មានសមាជិក ២០០០នាក់ ទៅ៣០០០នាក់ ។
លោក Baron von Knigge បានដើរតួនាទីសំខាន់ មួយ ក្នុងអង្គការចាត់តាំង របស់សង្គមនិងការពង្រីង សាខាតទៅមុខទៀត។ គាត់ធ្លាប់ជាអតីតនៅក្នុងក្រុម Freemason ហើយគាត់ ចូលចិត្តទទួលយកទម្លាប់ ប្រហក់ប្រហែល នឹងក្រុមរបស់ពួកគេ ។ សមាជិកនៃក្រុម Illuminati ត្រញវគេអោយកំណត់ថា ជានិមិត្តិរូបនៃភាពសម្ងាត់ (secret) ដែលឈ្មោះនេះយកចេញពី វត្ថុបុរាណ ៖ ឧទាហរណ៍ លោក Weishaupt គឺជា Spartacus ហើយលោក Knigge គឺជា Philo ។
កម្រិតនៃសមាជិកភាព ក៍បានក្លាយជាឋានានុក្រមមួយ ដ៏ស្មុគស្មាញដែរ ។ មានការផ្តួចផ្តើមគំនិត រហូតដល់ទៅ១៣ក្រិត ចែកចេញជា៣ថ្នាក់៖ ការសាបព្រោសទីមួយ នៅក្នុងកម្រិត illuminatus បឋម ចំនែកទី២ គឺជាការបញ្ជា អោយធ្វើតាម(illuminatus dirigens) និងទី៣ គឺស្តេច (King) ។
រឿងរ៉ាវក្នុងកិច្ចការនេះ ដោយរងសម្ពាធ ពីមជ្ឈដ្ឋានខាងក្នុងនិងខាងក្រៅផង បន្តិចក្រោយមកការ ពង្រីកបទបញ្ញត្តិ វណ្ណៈខាងលើនៃអំនាចរបស់ពួក Bavarian ក៏បានឈានដល់ទីបញ្ចប់ ។ លោក Weishaupt និងលោក Knigge បន្តប្រយុទ្ធទៅលើគោលបំណង និងនិតិវិធីនៃបទបញ្ញត្តិនោះទៀត ហើយចុងក្រោយនៃជម្លោះនោះ បានបង្ខំអោយលោក Knigge ចាកចេញពីសង្គម ។ ក្នុងពេលជាមួយគ្នា នោះដែរ មានអតីតសមាជិក មួយទៀតឈ្មោះ Joseph Utzschneider បានសរសេរលិខិត ទៅអភិត្រកូល នៃបាវ៉ារៀដែលហៅថា “the Grand Duchess of Bavaria” ដោយលាតត្រដាងការ ពិតនូវសង្គមដ៏សំងាត់បំផុតនេះ ចេញមកក្រៅ។
ការលាតត្រដាងនេះ មានរួមបញ្ចូល ទាំងការពិតនិងការភូតកុហក។ បើយោងតាមលោក អាត់ស្គេនដឺ (Utzschneider) ពួក Illuminati ជឿថាការធ្វើអត្តឃាតគឺស្របច្បាប់ សត្រូវរបស់ខ្លួនគួរត្រូវបំពុល ហើយសាសនា គឺជាសភាព ស្រពិចស្រពិលមួយ ។ គាត់បានសន្មត់ថាក្រុម Illuminati បានធ្វើការស៊ើបបអង្កេតប្រឆាំងនឹងពួក Bavarian ក្នុងនាមប្រទេសអូទ្រីស ។ដោយរងការព្រមានពីភរិយាគាត់ អ្នកមានសិទ្ធិបោះឆ្នោតមកពីគ្រូសារ Duke នៃពួក បាវ៉ារៀ បានចេញនូវបទបញ្ជា(edict)មួយនៅឆ្នាំ ១៧៨៤ ដោយបានហាមឃាត់ ការបង្កើតសង្គមណាមួយ ដែលមិនត្រូវបានអនុញ្ញាត្តិ ក្នុងច្បាប់កន្លងមក ។
ក្រុម Illuminati បានគិតថា ការហាមឃាត់ទូទៅនេះ នឹងមិនមានផលប៉ះពាល់ផ្ទាល់ ដល់ពួកគេទេ។ ប៉ុន្តែជិតមួយឆ្នាំក្រោយមក ក្នុងខែឧសភា ឆ្នាំ ១៧៨៥ ការក្តោបក្តាប់របស់ពួក Bavarian បានឈានទៅដល់ ការកំណត់ បទបញ្ជាទី២ (edict)ដែលចែងយ៉ាងច្បាស់ ដល់ការហាមឃាត់ បទបញ្ញត្តិ (order)។ ក្នុងដំណើរការនៃការ ចាប់ខ្លួនសមាជិក ប៉ូលីសបាវ៉ារៀ បានរកឃើញនូវឯកសារ សម្របសម្រួល ជាច្រើន រួមទាំងឯកសារ នៃការការពារនឹង អត្តឃាតកម្ម និងឯកសារបរិយាយ ពីការដែលមិនជឿលើព្រះ (atheism) គម្រោងផែនការមួយ ដែលបង្កើតសាខាបទបញ្ញត្តិ (order) ដែលមានស្រ្តី និងការណែនាំ វិជ្ជសាស្រ្តស្តីពីការរំលូតកូន ។ ភស្តុតាងទាំងនេះ ត្រូវបានប្រើប្រាស់ ក្នុងការចោទប្រកាន់ បទបញ្ញត្តិនៃការស៊ើបបអង្កេត ប្រឆាំងសាសនានិងរដ្ឋ។ នៅខែ សីហា ឆ្នាំ ១៧៨៧ ក្រុម Duke ជាអ្នកមានសិទ្ធបោះឆ្នោត បានចេញបទបញ្ជាទី៣ ដែលគាត់បានអះអាងថា បទបញ្ញត្តិ ត្រូវបានហាមឃាត់ ហើយថែមទាំងដាក់ទោស ប្រហាជីវិត ដល់សមាជិកភាពទៀតផង ។
លោក Weishaupt ក៏បាត់បង់អាជីព នៅសកលវិទ្យាល័ Ingolstadt ហើយក៏ត្រូវបណ្តេញចោលទៀត។ គាត់បានទៅរស់នៅស្រុក Gotha ក្នុងតំបន់Saxony ជាកន្លែងដែលគាត់ បានបង្រៀនទស្សនៈវិទ្យា នៅសកលវិទ្យាល័យ Göttingen ។ រដ្ឋរបស់ពួកបាវ៉ារៀ ដែលគេចាត់ទុកជាក្រុម Illuminati ត្រូវបានដកចេញដែរ ។ ទោះជាយ៉ាងណាក៏ដោយ កេរ្តិ៍ដំណែល របស់ពួកគេ បានជ្រួតជ្រាបពោពេញ ទៅដោយទ្រឹស្តីក្អែកមួយ ជាក្អែក១០យ៉ាងច្រើន ” Conspiracy Theories ” ។
លោក Weishaupt ត្រូវគេចោទប្រកាន់ទាំងខុស ស្តីពីការជួយរៀបផែនការក្បត់ដើម្បីធ្វបដិវត្តន៍នៅបារាំង “French Revolution” ។ ក្រុម Illuminati បានចង្អុលបង្ហាញនូវព្រឹត្តិការណ៍ថ្មីៗ៖ ការធ្វើឃាតប្រធានាធិបតីអាមេរិក John F. Kennedy ។ គំនិតរបស់លោក Weishaupt បានជះឥទ្ធិពលលើពិភពនៃរឿងនិទានប្រជាប្រិយ៍ទៀតផងដូចជា ទេពធីតានិងបិសាចរបស់ Dan Brown (Dan Brown’s Angels & Demons) និងរឿង Foucault’s Pendulum ដោយអ្នកនិពន្ធប្រលោមលោកអ៊ីតាលីឈ្មោះ Umberto Eco ។ ថ្វីបើក្រុមរបស់គាត់ត្រូវបានរំលាយចោហើយក្តី ការរួមចំនែកមិនសាបសូន្យ របស់លោក Weishaupt គឺបានទៅដល់ ការជ្រួតជ្រាប នូវគតិ ក្នុងសង្គមអាថ៌កំបាំង នៅតែមានពីខាងក្រោយឆាក ហើយកម្រិតនៃអំណាច តែងតែរុញ ទៅមុខជានិច្ច ៕៚
ដោយ៖ Leo