ក្រសួង២ រៀបចំសិក្ខាសាលា ស្តីពី ការលើកកម្ពស់សមភាពយេនឌ័រ ក្នុងប្រព័ន្ធផ្សព្វផ្សាយ
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងកិច្ចការនារី សហការជាមួយក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាស្តីពី ការលើកកម្ពស់សមភាពយេនឌ័រក្នុងប្រព័ន្ធផ្សព្វផ្សាយ ក្រោមប្រធានបទ «ការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី»។
ពិធីនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាព លោកស្រី ប៊ុន ពុទ្ធី រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងលោ ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលមានអ្នកចូលរួមមកពីក្រុមការងារអនុវត្តក្រមប្រតិបត្តិ អង្គភាពសារព័ត៌មាន ក្រុមការងារបណ្តាញសង្គមក្រសួងកិច្ចការនារី និស្សិតដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ(DMC)សរុបប្រមាណ១៥៨នាក់ នៅភោជនីយដ្ឋានទន្លេបាសាក់។
សូមបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖
១.ពិនិត្យឡើងវិញអំពីវឌ្ឍនភាព ចំណុចខ្លាំង បញ្ហាប្រឈម និងទិសដៅបន្តក្នុងការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តីដល់អ្នកសារព័ត៌មាននិងដៃគូពាក់ព័ន្ធ។
២.លើកទឹកចិត្តឱ្យអ្នកសារព័ត៌មាន ស្ថាប័នផ្សព្វផ្សាយ និងដៃគូពាក់ព័ន្ធ យល់ដឹងពីតួនាទី និងសារៈសំខាន់នៃការរអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី ដើម្បីធានាបាននូវការរាយការណ៍ដែលមានសេចក្តីថ្លៃថ្នូរ មានក្រមសីលធម៌ គោរពគោលការវិជ្ជាជីវៈ ដែលគាំទ្រទៅលើការការពារស្រ្តី និងការកាត់បន្ថយអំពើហិង្សា។
៣.ចែករំលែកពីបទពិសោធន៍ ជោគជ័យ ឧបសគ្គនិងវិធីសាស្រ្តដែលមានប្រសិទ្ធភាពក្នុងការរអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី ព្រមទាំងកំណត់បញ្ហាប្រឈមដែលអ្នកសារព័ត៌មានជួបប្រទះក្នុងការរាយការណ៍ករណីអំពើហិង្សាលើស្រ្តី៕








Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
