ព័ត៌មានអន្តរជាតិ

‎រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បង្ហាញក្តីបារម្ភជុំវិញ យន្តហោះគ្មានមនុស្សបើក ដែលហោះនៅជិតស្ថានីយ៍ខួងប្រេង នៅឈូងសមុទ្រថៃ‎

បរទេស៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ឧត្តមសេនីយ៍ ណាត់ថាផន ណាក់ផានិត បានថ្លែងពីក្តីបារម្ភជុំវិញ យន្តហោះគ្មានមនុស្សបើកមួយគ្រឿង ដែលហោះនៅជិតស្ថានីយ៍ខួងប្រេង នៅឈូងសមុទ្រថៃ ។ ក្រសួងការពារជាតិ កំពុងស៊ើបអង្កេតថា តើយន្តហោះគ្មានមនុស្សបើកនេះ បង្កការគំរាមកំហែង នៃការបំផ្លិចបំផ្លាញ ឬភេរវកម្មដែរឬទេ ។

‎យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា លោកបានសង្កត់ធ្ងន់ថា ខណៈដែលសកម្មភាពរបស់កម្ពុជា ក្នុងករណីនេះស្ថិតនៅក្នុងដែនកំណត់ ដែលរំពឹងទុក រដ្ឋាភិបាលមិនប្រថុយប្រថានទេ ហើយមានការប្រុងប្រយ័ត្ន ចំពោះហានិភ័យដែលអាចកើតមាន។

‎លោកបានកត់សម្គាល់ថា ដែនទឹករបស់ប្រទេសថៃ ពិបាកតាមដានដោយសារតែសេរីភាពរបស់ប្រទេស ដែលធ្វើឱ្យវាកាន់តែពិបាក ក្នុងការតាមដានយន្តហោះគ្មានមនុស្សបើក មិនដូចតំបន់ដែលមានមូលដ្ឋាន លើដីគោកដែលសាធារណជនអាចរកឃើញ សកម្មភាពបែបនេះបានយ៉ាងងាយស្រួលនោះទេ។

‎កងទ័ពជើងទឹកភូមិន្ទថៃ (RTN) បានរាយការណ៍ថា មានទូកនេសាទជាង ១០.០០០ គ្រឿងកំពុងប្រតិបត្តិការនៅក្នុងដែនទឹករបស់ប្រទេសថៃ ដែលខ្លះក៏ជាយន្តហោះគ្មានមនុស្សបើកផងដែរ ។ ការស៊ើបអង្កេតកំពុងបន្ត ដើម្បីកំណត់ថាតើយន្តហោះគ្មានមនុស្សបើក ដែលត្រូវបានគេប្រទះឃើញនៅឈូងសមុទ្រថៃ ជារបស់សត្រូវ ឬវាជារបស់ថៃ ហើយប្រសិនបើវាមានចេតនាអាក្រក់៕

‎ប្រែសម្រួល: ណៃ តុលា

To Top