កម្លាំងយោធារុស្សី ប្រកាសសងសឹកសកម្មភាព ភេវរកម្មដែលបង្កឡើង ដោយរដ្ឋាភិបាលក្រុងគៀវ
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិ នៅទីក្រុងមូស្គូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍ថា យោធារុស្ស៊ី បានបើកការវាយប្រហារធំ ជាបន្តបន្ទាប់សំដៅទៅលើមូលដ្ឋាន យោធារបស់អ៊ុយក្រែន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ ថាមពលដែលពាក់ព័ន្ធ។
ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារទ្រង់ទ្រាយធំដែលពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្ស បើករាប់រយនាក់ ក៏ដូចជាមីស៊ីល HIMARS និង គ្រាប់បែកហោះ សំដៅទៅលើហេដ្ឋារចនា សម្ព័ន្ធស៊ីវិល នៅក្នុងតំបន់មួយ ចំនួនរបស់រុស្ស៊ី ។
យោងតាមក្រសួងការពារជាតិបានឱ្យដឹងថា គ្រាប់ផ្លោងភាគច្រើន ត្រូវបានស្ទាក់ចាប់បានជោគជ័យ។ ទោះបីជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ជនស៊ីវិល៦នាក់ រួមទាំងស្ត្រីម្នាក់បានរងរបួសដោយសារគ្រាប់ផ្លោង និងរលកបំផ្ទុះនៅក្នុងតំបន់ Belgorod នៃប្រទេសរុស្ស៊ី នេះបើយោងតាមអភិបាលខេត្ត Vyacheslav Gladkov ។
យោងតាមក្រសួង ដដែលបានឱ្យដឹងទៀតថា ការឆ្លើយតបរបស់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ពាក់ព័ន្ធ នឹងប្រព័ន្ធអាវុធ រយៈចម្ងាយឆ្ងាយ ដែលមានមូលដ្ឋានលើអាកាស និងដី ព្រមទាំងយានជំនិះ គ្មានមនុស្សបើក (UAVs)ផងដែរ ។
ការវាយប្រហារ តាមសេចក្តីរាយការណ៍ បានកំណត់គោលដៅ លើការផលិត និងកន្លែងផ្ទុកយន្តហោះ គ្មានមនុស្សបើករបស់អ៊ុយក្រែន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ប្រើប្រាស់សម្រាប់តម្រូវការយោធា មួយចំនួនផ្សេងទៀត៕
ប្រែសម្រួល៖ស៊ុនលី
