ព័ត៌មានអន្តរជាតិ

ចិន ផ្តល់ការលើកលែងទិដ្ឋាការ ដល់ចក្រភពអង់គ្លេស និងកាណាដា ដែលធ្វើឲ្យប្រទេសសរុប ដែលចិនលើកលែងទិដ្ឋាការឱ្យ បានកើនដល់ ៧៩ ប្រទេស

បរទេស៖ ពលរដ្ឋអង់គ្លេស និងកាណាដា អាចចូលប្រទេសចិនដោយមិនចាំបាច់មានទិដ្ឋាការចាប់ពីថ្ងៃអង្គារតទៅ ដែលនាំឱ្យចំនួនប្រទេសចំនួន ៧៩ ដែលទទួលបានសិទ្ធិចូលប្រទេសចិនមិនចាំបាច់មានទិដ្ឋាការ ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ និងអាជីវកម្ម។

យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រទេសចិន បានពង្រីកសិទ្ធិទទួលបានកម្មវិធីនេះ យ៉ាងច្រើនក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ។ អ្នកទស្សនាអាចស្នាក់នៅរហូតដល់ ៣០ ថ្ងៃសម្រាប់អាជីវកម្ម ទេសចរណ៍ កម្មវិធីផ្លាស់ប្តូរ និងទៅលេងក្រុមគ្រួសារ និងមិត្តភក្តិ ។

ជនជាតិអឺរ៉ុបភាគច្រើនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលប្រទេសចិនដោយមិនចាំបាច់មានទិដ្ឋាការ រួមជាមួយអ្នកខ្លះមកពីប្រទេស ដែលបានជ្រើសរើសនៅក្នុងតំបន់ផ្សេងទៀត រួមទាំងប្រទេស នៅអាមេរិកឡាទីន អាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ា។

ពលរដ្ឋនៃប្រទេសមួយ ចំនួនទៀត រួមទាំងសហរដ្ឋអាមេរិក និង ឥណ្ឌូនេស៊ី អាចចូលប្រទេសចិនបានរយៈពេល ១០ ថ្ងៃ ប្រសិនបើពួកគេកំពុង ធ្វើដំណើរឆ្លងកាត់ មានន័យថាពួកគេមានសំបុត្រចេញដំណើរ ទៅកាន់ប្រទេសផ្សេងពីប្រទេសដែលពួកគេបានមកដល់៕
ប្រែសម្រួលៈ ណៃ តុលា

To Top