ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ចំនួនអ្នកស្លាប់ នៅក្នុងប្រទេសអ៊ីរ៉ង់ និងលីបង់ មានលើសពី ៦០០ នាក់

បរទេស៖ កងកម្លាំងអ៊ីស្រាអែល បន្តការវាយប្រហារ របស់ពួកគេលើទីក្រុងតេអេរ៉ង់ និងបេរូត រួមទាំងការវាយប្រហារ លើប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ខណៈដែលចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ និងលីបង់លើសពី ៦០០ នាក់ ។

យោងតាមសារព័ត៌មាន AL Jazeera ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់ខ្លួនថា អាជ្ញាធរអារ៉ាប៊ីសាអូឌីតនិយាយថា យន្តហោះគ្មានមនុស្សបើកពីរគ្រឿងបានវាយប្រហារស្ថានទូតអាមេរិកនៅទីក្រុងរីយ៉ាដ ដែលបណ្តាលឱ្យមានអគ្គីភ័យមានកម្រិត និងការខូចខាតតិចតួច។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា យុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់អាចមានរយៈពេលប្រហែលបួនសប្តាហ៍ ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើអ្វីគ្រប់យ៉ាង ដែលខ្លួនអាចធ្វើបានដើម្បីបំផ្លាញសមត្ថភាពមីស៊ីល និងនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។

អ៊ីរ៉ង់បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងឈូងសមុទ្រ ដែលធ្វើឱ្យតម្លៃប្រេង និងឧស្ម័នសកលកើនឡើងយ៉ាងខ្លាំង។ ក្រុមហ៊ុនប្រេងឥន្ធនៈរដ្ឋរបស់ប្រទេសកាតា បានផ្អាកការផលិតឧស្ម័នធម្មជាតិរាវ (LNG) ទាំងអស់បន្ទាប់ពីរោងចក្រពីររបស់ខ្លួនត្រូវបានវាយប្រហារ៕

ប្រែសម្រួលៈ ណៃ តុលា

To Top