កម្ពុជា បញ្ជូនជនជាតិវៀតណាម ចំនួន៧៧៦នាក់ ត្រលប់ទៅស្រុកវិញ
បន្ទាយមានជ័យ៖ នៅវេលាម៉ោង ៣.00នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនជនជាតិវៀតណាមចំនូន ៧៧៦នាក់ ចេញពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឲ្យត្រឡប់ទៅប្រទេសវៀតណាមវិញ បន្ទាប់ពីបានធ្វើការសាកសួរ និងបំពេញបែបបទតាមនីវិធី ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៦ កងកម្លាំងសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះប្រតិបត្តិការបង្រ្កាប ទីតាំងអាគារអនឡាញ ស្កេម ចំនួន ២១អាគារ បានឆែកឆេរកឃើញមនុស្ស មាន ជនជាតិវៀតណាម ជនជាតិចិន ជនជាតិខ្មែរ សរុបប្រហែលជាង ១០០០នាក់ ក្នុងនោះមានជនជាតិវៀតណាម ៧៧៦នាក់ ជនជាតិចិន ៦០នាក់ ស្ថិតនៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៕




